trollkhmer news

Liverpool ឆក់យក ៣ពិន្ទុពី Chelsea នៅកីឡដ្ឋាន Stamford Bridge (មានវីដេអូ)

ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៧

Liverpool ឆក់យក ៣ពិន្ទុពី Chelsea នៅកីឡដ្ឋាន Stamford Bridge (មានវីដេអូ)

អង់គ្លេស៖ ក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមតោខៀវ Chelsea ដោយលទ្ធផល ២-១ ក្នុងការប្រកួតនៅកីឡដ្ឋាន Stamford Bridge។



គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី១ ពីកីឡាករ Trent Alexander-Arnold និង Roberto Firmino បានជួយឲ្យក្រុមលើកំពូលតារាងនាំមុខក្នុងលីហ្គ ហើយពួកគេនៅតែសម្រុកគូប្រកួត។ តែទោះបីមានសម្រុកពីក្រុមម្ចាស់ផ្ទះ ក្រុមតោខៀវបានខិតខំប្រឹងប្រែងតាមបាន ១គ្រាប់មកវិញ ដោយកីឡាករ N’Golo Kanté ។



ជ័យជម្នះយប់មិញធ្វើឲ្យក្រុមលោក Jurgen Klopp ឈ្នះ១០០%ពី៦ប្រកួតកន្លងមកនៅលីគកំពូលអង់គ្លេសវ៉ាដាច់គូប្រជែង Manchester City ដែលនៅលេខ២ចំនួន៥ពិន្ទុ។៕