trollkhmer news

គ្រូបង្វឹក Bayern ប្រាប់ពីមូលហេតុដែលមិនដាក់ Muller និង Coutinho លេងជុំគ្នា

ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១១:៤៨

គ្រូបង្វឹក Bayern ប្រាប់ពីមូលហេតុដែលមិនដាក់ Muller និង Coutinho លេងជុំគ្នា

អាល្លឺម៉ង់៖ លោក Niko Kovac អ្នកចាត់ការទូទៅរបស់ក្លិប Bayern Munich បានបង្ហាញពីមូលហេតុដែលមិនដាក់  Coutinho និង Müller ឱ្យលេងជាមួយគ្នា។ 



ជាការពិតចាប់តាំងពីចូលរួម Bayern ពី Barcelona នៅរដូវក្តៅ Coutinho និងMüllerមិនទាន់ចាប់ផ្តើមការប្រកួតជាមួយគ្នានៅឡើយទេ។ ហើយនិយាយនៅមុនការប៉ះទង្គិចនៅក្របខ័ណ្ឌ Bundesliga នៅថ្ងៃសៅរ៍ជាមួយ FC Köln លោក Kovac បានពន្យល់ពីមូលហេតុដែលវាមិនទំនងកើតឡើងនៅពេលឆាប់ៗនេះ។



លោកបាន Kovac ប្រាប់អ្នកយកព័ត៌មានថា៖ «បើដាក់ពួកគេទាំងពីរលេងជាមួយគ្នា នោះនឹងជាទម្រង់ប្រយុទ្ធដ៍ខ្លាំង ។កីឡាករទាំងពីរសុទ្ធតែមានគុណភាពរៀងៗខ្លួន ប៉ុន្តែយើងត្រូវមានតុល្យភាពល្អក្នុងក្រុម។ ខ្ញុំមិនបានច្រានចោល ឱ្យពួកគេលេងជាមួយគ្នាទាំងស្រុងនោះទេ ប៉ុន្តែនៅពេលនេះវាមិនមែនជាជម្រើសឡើយ» ៕



ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball