trollkhmer news

Pep Guardiola សម្លឹងឃើញអ្នកដែលអាចមកជំនួសតំណែងរបស់ខ្លួននៅ ManCity

ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១០:៥៧

Pep Guardiola សម្លឹងឃើញអ្នកដែលអាចមកជំនួសតំណែងរបស់ខ្លួននៅ ManCity

អង់គ្លេស៖ Pep Guardiola ជឿជាក់ថា លោក Mikel Arteta ពិតជានឹងទទួលបានជោគជ័យក្នុងនាមជាអ្នកចាត់ការទូទៅបន្ទាប់របស់ក្រុម Manchester City ។



Arteta បានចូលរួមជាមួយក្រុមម្ចាស់ជើងឯក និងជាជំនួយការគ្រូបង្វឹកកាលពីខែកក្កដាឆ្នាំ២០១៦ បន្ទាប់ពីបញ្ចប់អាជីពជាកីឡាកររបស់គេជាមួយ Arsenal។ ហើយលោក Guardiola ជឿជាក់ថា មិត្តរួមជាតិរបស់គាត់គឺ Arteta អាចជាបុរសដែលមកជំនួសគាត់នៅឯកីឡដ្ឋាន Etihad ។

លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចក្រភពអង់គ្លេសថា៖ «ខ្ញុំប្រាកដថា គាត់នឹងទទួលបានជោគជ័យ។ មិនយូរមិនឆាប់វានឹងកើតឡើង [ Arteta ក្លាយជាអ្នកចាត់ការ] ។ គាត់ជាអ្នកចាត់ការវ័យក្មេង គាត់មានបទពិសោធរួចហើយដោយគ្រប់គ្រងកីឡាករល្អ និងក្រុមធំ»។



ក្រោមការដឹកនាំរបស់លោក Guardiola, City ទទួលបានជោគជ័យយ៉ាងច្រើនដោយបានឈ្នះពានរង្វាន់ Premier League ចំនួន ២ , ពានរង្វាន់ EFL Cup ចំនួន ២ ,ពានរង្វាន់ FA Cup ១ និង Community Shield ចំនួន ២ លើក៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball