trollkhmer news

Pep ថា មិនខ្វល់ឡើយ ប្រសិនបើ ManCity មិនឈ្នះពានអ្វីសោះនៅរដូវកាលនេះ

ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១០:២១

Pep ថា មិនខ្វល់ឡើយ ប្រសិនបើ ManCity មិនឈ្នះពានអ្វីសោះនៅរដូវកាលនេះ
 
អង់គ្លេស៖ Pep Guardiola បានទទូចថា លោកនឹងមិនមានការព្រួយបារម្ភទេ ប្រសិនបើ Manchester City គ្មានឈ្នះពានអ្វីសោះក្នុងឆ្នាំនេះ ដោយប្រកាន់ភ្ជាប់នូវការឈ្នះ ២លើកចុងក្រោយរបស់ពួកគេគួរតែត្រូវបានចាត់ទុកថាជាករណីលើកលែង។



ManCity ចាញ់ក្រោមថ្វីជើងរបស់ក្លិប Norwich City ក្នុងលទ្ធផល ៣-២ កាលពីពេលចុងក្រោយក្នុងក្របខ័ណ្ឌ Premier League ដោយ ធ្វើឲ្យ ក្រុមម្ចាស់ជើងឯកមួយនេះដេញតាមពីក្រោយក្រុម Liverpool ចំនួន ៥ ពិន្ទុ។  ដោយបានទម្លាក់ពិន្ទុក្នុងការប្រកួតចំនួន ២លើករួចមកហើយ និងការរងរបួសរបស់កីឡាករ  Laporte និង John Stones លោក Guardiola កំពុងរងនូវសំពាធយ៉ាងធ្ងន់ ក្នុងការប្រជែងពានរដូវកាលនេះ។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា៖ «ខ្ញុំនឹងប្រាប់អ្នកអ្វីមួយ យើងនឹងមិនឈ្នះពានរង្វាន់លីហ្គកំពូលទាំង ១០ឆ្នាំជាប់ៗគ្នាទេ សូម្បីតែមួយ ឫ បួន ឫ ប្រាំឆ្នាំទៀត ក៏មិនអាចទៅរួចដែរ នោះនឹងមិនកើតឡើងទេ។ ជាមួយនឹងបាល់ទាត់ បើមានកីឡាករដដែល និងអ្វីដែលយើងបានធ្វើកាលពីរដូវកាលមុន ប្រហែលជាមិនដំណើរការទេនៅរដូវកាលនេះ។ យ៉ាងច្រើនមួយឆ្នាំទៀត នឹងមានបញ្ហាផ្ទាល់ខ្លួនខុសគ្នា ប្រហែលជាការគ្រប់គ្រងបញ្ហាផ្ទាល់ខ្លួនអ្វីៗគ្រប់យ៉ាងជះឥទ្ធិពលដល់ក្រុម។



ក្រុម ManCity នឹងវិលទៅប្រកួតក្នុងក្របខ័ណ្ឌ Premier League វិញនៅថ្ងៃសៅរ៍ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Watford៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball