trollkhmer news

Bournemouth យកឈ្នះ Southampton ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងលីហ្គ (មានវីដេអូ)

ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៦

Bournemouth យកឈ្នះ Southampton ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងលីហ្គ (មានវីដេអូ)

អង់គ្លេស៖ Bournemouth ទទួលជ័យជម្នះជាលើកទី១ នៅលើទឹកដី Southampton ក្នុងលទ្ធផល ៣ ទល់ ១ និងផ្លាស់ទៅឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងក្របខ័ណ្ឌ Premier League មុនពេលការប្រកួតចុងសប្តាហ៍។



ក្រុមរបស់លោក Eddie Howe បានបង្ហាញទម្រង់លេងយ៉ាងល្អនៅតង់ទី១ ដើម្បីបង្កើតការនាំមុខ ២គ្រាប់ ខណៈដែល Nathan Ake ជាអ្នករកគ្រាប់មុនគេ ពីការបញ្ជូនបាល់របស់ Diego Rico នៅនាទីទី១០ ហើយការបញ្ចប់របស់ទីរបស់ Harry Wilson ពីការបញ្ជូនបាល់របស់ Phillip Billing បានធ្វើឱ្យមានភាពអស្ចារ្យនៅគ្រាប់ទី២ ។



Southampton ក៍បានសង ១គ្រាប់វិញផងដែរ ដោយកីឡាករ James Ward-Prowse  ៨នាទីបន្ទាប់ពីចាប់ផ្ដើមតង់ទី២។ តែក្ដីសង្ឃឹមក្នុងការតាមស្មើរបស់ក្រុមម្ចាស់ផ្ទះត្រូវបានបញ្ចប់ ដោយកីឡាករ Callum Wilson របស់ក្រុមភ្ញៀវជាអ្នករកគ្រាប់ទី៣ នៅចុងម៉ោង៕