trollkhmer news

Real Madrid អាចនឹងចំណាយប្រាក់ជិត ១០០លានអឺរ៉ូ បើបណ្ដេញ Zidane ពេលនេះ

ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១៦:២៥

 Real Madrid អាចនឹងចំណាយប្រាក់ជិត ១០០លានអឺរ៉ូ បើបណ្ដេញ Zidane ពេលនេះ

អេស៉្បាញ៖ បរាជ័យរបស់ Real Madrid នៅឯ Parc des Princes ទល់នឹង PSG ដូចជាដាក់ Zidane មួយដំបង និងជាការចាប់ផ្តើមសង្ស័យយ៉ាងខ្លាំងថាតើការវិលត្រឡប់របស់បុរសបារាំងគឺជាការសម្រេចចិត្តដ៍ល្អ ឬអត់។



ការប្រកួតចាញ់ PSG គឺជាការប្រកួតអាក្រក់បំផុតរហូតមកដល់ពេលនេះសម្រាប់ក្រុមស្ដេចស មិនត្រឹមតែដោយសារតែរបូតគ្រាប់បាល់ ប៉ុន្តែជាពិសេសដោយសារតែអារម្មណ៍នៃអសមត្ថភាពក្នុងការបង្កើតឱកាសគ្រោះថ្នាក់ទៅលើគូប្រកួត។

ដូចក្នុងករណីទាំងនេះការសង្ស័យពីអនាគតរបស់ Zidane ក៍បានកើតមានឡើងភ្លាមៗ ស្របពេលលោក Mourinho ទើបបង្ហាញខ្លួនពីការឈប់សម្រាក និងចង់ត្រលប់មកដឹកនាំក្លិបវិញ។ អ្វីដែលសំខាន់ក្នុងការដេញគ្រូបង្វឹកបារាំងគឺ ថ្លៃកុងត្រា និងប្រាក់រង្វាន់ផ្សេងៗទៀតពិតជាថ្លៃណាស់សម្រាប់ Real Madrid ។ នេះបើយោងតាមទិន្នន័យដែលកាសែត SPORT បានឱ្យដឹងថា ការបណ្ដេញ Zidane នៅរដូវកាលនេះមានន័យថា ក្រុមយក្សអេស៉្បាញនឹងផ្តល់ឱ្យគាត់នូវទឹកប្រាក់សរុប ៨០ លានអឺរ៉ូ។



នៅពេលដែល Zidane បានវិលត្រឡប់មកកាន់ក្លិបកាលពីខែមីនា បានយល់ព្រមលើកិច្ចសន្យារយៈពេល ៣ ឆ្នាំកន្លះ ហើយកិច្ចព្រមព្រៀងនោះ Real Madrid ផ្ដល់ប្រាក់ឱ្យគ្រូបង្វឹករូបនេះ ១៣ លានអឺរ៉ូសម្រាប់រដូវកាលនីមួយៗ។ សាច់ប្រាក់សម្រាប់កុងត្រាគឺ ៣៩លានអឺរ៉ូ តែបើគិតជាលុយទាំងដុលនោះបញ្ជាក់ពីការចំណាយសម្រាប់ក្រុមម្ចាស់ជើងឯក UCL ៣សម័យជាប់គ្នា រហូតដល់ ៨០លានអឺរ៉ូឯណោះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball