trollkhmer news
មានពាក្យចចាមអារាមថា David Silva ត្រៀមចូលរួមជាមួយក្រុម Inter Miami របស់ Beckham
ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១៤:៣៥

បរទេស៖ ក្រុម Inter Miami បានរកឃើញតារាឆ្នើមម្នាក់របស់ពួកគេ ដែលនោះ គឺកីឡាករ David Silva របស់ Manchester City ។

ក្រុមដែលបង្ហាញខ្លួននៅលីហ្គ MLS នៅឆ្នាំក្រោយត្រូវបានផ្សារភ្ជាប់ជាមួយនឹងតារាល្បី ឈ្មោះជាច្រើនដែលមានតារាឆ្នើម Lionel Messi របស់ក្រុម Barcelona ស្ថិតនៅក្នុងចំណោមពួកគេផងដែរ។ ប៉ុន្តែពួកគេហាក់ដូចជាបានរកឃើញកីឡាករដែលអាចមកដឹកនាំក្រុមក្នុងទីលានសម្រាប់យុទ្ធនាការដំបូងរបស់ពួកគេ។

យោងតាមសារព័ត៌មាន Independent បានឱ្យដឹងថា David Silva ទំនងជាចូលរួមជាមួយក្រុម Inter Miami នៅដំណាច់នៃរដូវកាល ២០១៩-២០ ។ ហើយបុរសវ័យ ៣៣ ឆ្នាំរូបនេះធ្លាប់បាននិយាយថា យុទ្ធនាការនេះនឹងក្លាយជាការប្រកួតចុងក្រោយជាមួយ Manchester City ដែលជាក្លិបបានមកដល់កាលពីឆ្នាំ ២០១០៕
ប្រែសំរួលដោយ : TK
ប្រភព : Onefootball
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត