trollkhmer news

Liverpool គ្រោងបន្តកុងត្រាឱ្យ Sadio Mane ដែលនឹងផ្ដល់ថ្លៃឈ្នួលជិតគុណនឹងពីរ

ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១៤:២៤

Liverpool គ្រោងបន្តកុងត្រាឱ្យ Sadio Mane ដែលនឹងផ្ដល់ថ្លៃឈ្នួលជិតគុណនឹងពីរ

អង់គ្លេស៖ ហង្សក្រហម Liverpool បានបើកកិច្ចពិភាក្សាលើកិច្ចសន្យាថ្មីមួយទៀតសម្រាប់តារាលេខ១០ Sadio Mane។



កីឡាករវ័យ ២៧ឆ្នាំរូបនេះទើបយល់ព្រមលើកិច្ចព្រមព្រៀងកាលពីខែវិច្ឆិកា ប៉ុន្តែមិនដល់មួយឆ្នាំក្រោយមក ហង្សក្រហមបានសម្រេចចិត្តធ្វើកិច្ចពិភាក្សាថ្មីពីអនាគតរបស់ Mane នៅទឹកដី Anfield ។ ឥឡូវនេះហង្សក្រហមត្រូវបានគេនិយាយថា នឹងផ្តល់ប្រាក់ខែដល់ខ្សែប្រយុទ្ធរូបនេះចំនួន ១១.៥ លានផោនក្នុងមួយឆ្នាំដែលស្មើនឹងចំនួន ២២០,០០០ ផោនក្នុងមួយសប្តាហ៍។



បច្ចុប្បន្ន Mane អាចរកប្រាក់បានប្រហែល ១៥០,០០០ ផោនក្នុងមួយសប្តាហ៍ ហើយត្រូវនៅ Anfield រហូតដល់ឆ្នាំ ២០២៣។ ទោះយ៉ាងណា បើយោងតាមអ្នកកាសែតអ៊ីតាលី លោក Nicolo Schira ពេលនេះក្រុមហង្សក្រហមកំពុងពិភាក្សាជាមួយ Mane ដើម្បីបន្តកុងត្រាថ្មី រហូតដល់ឆ្នាំ ២០២៥៕






ប្រែសំរួលដោយ : TK

ប្រភព​ : Dailymail