trollkhmer news

ថ្នាល់យុវជនជួយឱ្យ Arsenal យកឈ្នះ Frankfurt នៅក្រៅដី (មានវីដេអូ)

ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៩

ថ្នាល់យុវជនជួយឱ្យ Arsenal យកឈ្នះ Frankfurt នៅក្រៅដី (មានវីដេអូ)

បរទេស៖ គ្រាប់បាល់ពីថ្នាល់យុវជន Joe Willock និង Bukayo Saka បានជួយ Arsenal យកឈ្នះ Eintracht Frankfurt ៣ តល់នឹង ០ ក្នុងការប្រកួតចាប់ផ្តើមយុទ្ធនាការ Europa League របស់ពួកគេ ។



Willock ជាអ្នករកគ្រាប់បាល់នាំមុខ ១ទល់០ នៅនាទី៣៨ នៅតង់ទី ១ មុនពេលដែល Saka រកបានគ្រាប់បាល់ដំបូងរបស់ខ្លួនឱ្យក្លិបនៅនាទីទី ៨៥  ហើយកីឡាករ Pierre-Emerick Aubameyang បានបន្ថែមគ្រាប់ទី៣ នៅនាទី ៣ បន្ទាប់។



ក្រុមកាំភ្លើងធំដែលរងជើងឯក Europa League កាលពីឆ្នាំមុនគឺស្ថិតនៅលើកំពូលតារាងនៃពូល F ដោយមានគ្រាប់បាល់ស៊ុតលើស ១គ្រាប់ បន្ទាប់ពីក្រុម Standard Liege បានផ្តួល Vitoria នៅក្នុងការប្រកួតផ្សេងទៀតនារាត្រីនោះ៕