trollkhmer news

គ្មានខ្សែប្រយុទ្ធជួរមុខទាំងបី តែ PSG អាចយកឈ្នះ Real ជិតមួយដំប (មានវីដេអូ)

ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១០:១៩

គ្មានខ្សែប្រយុទ្ធជួរមុខទាំងបី តែ PSG អាចយកឈ្នះ Real ជិតមួយដំប (មានវីដេអូ)

បារាំង៖ Paris Saint Germain បានយកឈ្នះ Real Madrid ដោយនឹកស្មានមិនដល់ ជាមួយនឹងលទ្ធផល ៣ទល់នឹង០ បើទោះជាគ្មានខ្សែប្រយុទ្ធជួរមុខទាំងបី ក៍ដោយ ក្នុងការប្រកួតបើកឆាកពូល A ពានរង្វាន់ UEFA Champions League។



ត្រឹមវគ្គទីមួយក្រុមជើងឯកបារាំងបាននាំមុខ Real មុនរហូត ២គ្រាប់ស៊ុតបញ្ចូលទីដោយខ្សែបម្រើឆ្នើម Di Maria ២គ្រាប់តែឯងនៅនាទី១៤ និង៣៣។ ប្រកួតយប់មិញនេះចំពេលការបង្ហាញខ្លួនលើកទី១០០របស់ Di Maria នៅ UCL។ ហើយរាត្រីវេទនាសម្រាប់ Real និង Zidane ត្រូវបានបញ្ចប់ដោយ កីឡាករ Juan Bernat បញ្ជូនបាល់ទៅឱ្យMeunier ដែលជាអ្នករកគ្រាប់ទី៣ និងគ្រាប់បិទគូថការប្រកួត។



Keylor Navas អតីតអ្នកចាំទី Real Madrid ត្រូវលេងប្រឈមមុខទល់នឹងក្លិបចាស់របស់ខ្លួន ខណៈ Eden Hazard នេះជាការចាប់ផ្តើមដំបូងរបស់ខ្លួន តែមិនអាចជួយក្រុមឲ្យទប់ទល់នឹងការវាយសម្រុករបស់ PSG បាន៕
"