trollkhmer news

ក្រុមមកពីអង់គ្លេសទទួលលទ្ធផលចាញ់ទាំងពីដូចគ្នា នៅ UCL កាលយប់មិញ (មានវីដេអូ)

ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ០៩:៥៤

ក្រុមមកពីអង់គ្លេសទទួលលទ្ធផលចាញ់ទាំងពីដូចគ្នា នៅ UCL កាលយប់មិញ (មានវីដេអូ)

បរទេស៖ 
ការប្រកួតបើកឆាកពានរង្វាន់ទ្វីបអឺរ៉ុបកាលពីយប់មិញ ក្រុមមកពីអង់គ្លេសទទួលលិទ្ធផលចាញ់ទាំងពីរគឺ Liverpool  ចាញ់ក្លិប Napoli និង Chelsea ចាញ់ក្រុមភ្ញៀវ Valencia ។



គ្រាប់របស់ Napoli សុទ្ធតែកើតឡើងដោយកំហុសខ្សែការពាររបស់ Liverpool គឺគ្រាប់ទីមួយ Robertson បានបង្កឲ្យមានបាល់ប៉េណាល់ទីនៅនាទី៨២ស៊ុតដោយ Dertens។ រហូតដល់នាទី៩០+ ទៅហើយម្ចាស់ពានកីឡាករឆ្នើមទ្វីបអឺរ៉ុបគឺ Virgil Vandijk បានប៉ះបាល់ថយក្រោយខុសបច្ចេកទេសធ្វើឲ្យ F. Liorente របស់ Napoli ឆាបបាល់បាននិងស៊ុតបញ្ចូលទីស្រួលៗ។

ក្រុមជើងឯក Europa League រដូវកាលមុន ត្រូវគូប្រកួតនាំមុខ ១-០ នៅនាទី៧៤ ស៊ុតបញ្ចូលទីដោយ Rodrigo។ នៅប៉ុន្មាននាទីក្រោយមក Chelsea សឹងតែមានឱកាសតាមស្មើទៅហើយ ប៉ុន្តែ Barkley ដែលទើបប្ដូរចូលជំនួស Kovacic នៅនាទី៨០ បែរជាទាត់ប៉េណាល់ទីមិនចូល។



នៅក្នុងនោះក៍មានគូផ្សេងទៀតដូចជា Ajax ស៊ី Lille ៣ទល់០ ហើយ Dortmund បានត្រឹមស្មើជាមួយ Barcelona ខណៈ Inter និង Slavia Prague ចែកគ្នាម្នាក់១ពិន្ទុ៕