trollkhmer news

Cesc Fabregas ប្រាប់ពីមូលហេតុដែលបដិសេធសំណើរបស់ Real ដើម្បីនៅ Arsenal

ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១៧:១៦

Cesc Fabregas ប្រាប់ពីមូលហេតុដែលបដិសេធសំណើរបស់ Real  ដើម្បីនៅ Arsenal

បារាំង៖ Cesc Fabregas បានបង្ហើបឱ្យដឹងថា  Real Madrid បានព្យាយាមចុះហត្ថលេខាលើរូបគេជាច្រើនដង នៅពេលដែលកំពុងលេងឱ្យ Arsenal តែរូបលោកបានបដិសេធ ព្រោះចង់តបស្នងជំនឿចិត្តដល់ Arsene Wenger ។



Fabregas បានចូលរួមជាមួយក្រុម Arsenal តាំងពីអាយុ ១៦ ឆ្នាំ និងរីកចម្រើនសមត្ថិភាពយ៉ាងឆាប់រហ័សតាមរយៈចំណាត់ថ្នាក់ដែលបានក្លាយជាអ្នកមានទេពកោសល្យដ៏ល្អបំផុតម្នាក់នៅក្នុងពិភពបាល់ទាត់ទាំងនៅវ័យក្មេង។

Fabregas បានប្រាប់ AS ថា៖“ Real បានទាក់ទងមកខ្ញុំជាច្រើនដង ។ លើកដំបូង កាលខ្ញុំមានអាយុ ១៨ឆ្នាំពួកគេបានផ្តល់ប្រាក់ឈ្នួលដ៍ច្រើនដល់ខ្ញុំ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំជាកម្មសិទ្ធិរបស់ Arsenal ។ លោក Wenger បានថ្ដល់ទំនុកចិត្តខ្ពស់មកលើខ្ញុំ។ ខ្ញុំមិនអាចចាកចេញពីក្រុមកាំភ្លើងធំបានទេ ទោះក្នុងករណីណាក៏ដោយ ខ្ញុំតែងតែដឹងគុណដល់ ក្រុមម៉ាឌ្រីដចំពោះយល់ដល់សុខទុក្ខរបស់ខ្ញុំ” ។



បញ្ជាក់ផងដែរថា  Fabregas ឥឡូវនេះកំពុងប្រកបការងារនៅលីហ្គកំពូលបារាំង Ligue 1 ជាមួយក្លិប Monaco ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Dailymail