trollkhmer news

Kendall Jenner ធ្វើឲ្យអ្នកគាំទ្រក្ដៅភ្នែកទៀតហើយ ដោយសារតែរូបថ្មីមួយសន្លឹកនេះ

ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១៤:៥៨

Kendall Jenner ធ្វើឲ្យអ្នកគាំទ្រក្ដៅភ្នែកទៀតហើយ ដោយសារតែរូបថ្មីមួយសន្លឹកនេះ

អាមេរិក៖ កាលពីម្សិលមិញនេះ នៅលើគណនីInstagram ផ្ទាល់របស់តារាម៉ូដែលវ័យក្មេង Kendall Jenner ដែលជាប្អូនស្រីបង្កើតរបស់តារាទូរទស្សន៍ដ៏ល្បីឈ្មោះ អ្នកនាង Kylie Jenner បានធ្វើការចែករំលែករូបភាពរបស់នាង បង្ហាញនូវល្វែងខាងលើទទេស្អាត ដោយគ្រាន់តែដៃទាំងគូ មកបិទបាំង តែប៉ុណ្ណោះ។



រូបភាពសន្លឹកចុងក្រោយនៃគណនីរបស់តារាម៉ូដែលកើតឆ្នាំ ១៩៩៥ រូបនេះ កំពុងតែផ្ទុះខ្លាំងជាថ្មីម្ដងទៀតនៅលើបណ្តាញសង្គម។ ដោយមិនខ្លាចញញើតនឹងបង្ហាញនោះឡើយ ប៉ុន្តែមើលទៅរូបរាងរបស់នាង គឺមានភាពទាក់ទាញយ៉ាងខ្លាំង ចង្កេះតូចរបស់នាង និងរាងកាយបង្ហាញស្ទើរទាំងស្រុង ធ្វើឲ្យសាធារណជនមានការជ្រើមជ្រួលយ៉ាងខ្លាំង។ 



គួររម្លឹកផងថា នេះមិនមែនជាលើកទីមួយទេ ដែល Kendall Jenner បានថតរូបអាក្រាតកាយ និងចែកចាយលើបណ្តាញសង្គម។ កាលពីមុននាងបានបង្ហាញម្តងហើយម្តងទៀតនូវរូបភាពពាក់កណ្តាលអាក្រាត បង្ហាញនៅលើ Instagram (ជារូបថត សនិងខ្មៅ)។ រាងតូចច្រឡឹង ដោយគ្មានខ្លាញ់ សិចស៊ី របស់កំពូលតារាវ័យក្មេងរូបនេះ តែងតែធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេត សរសើរមិនដាច់ពីមាត់ នោះទេ៕




ប្រែសំរួលដោយ : TK