trollkhmer news

Neymar និង Barcelona នឹងឡើងតុលាការតតាំងគ្នានៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ​

ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១៤:១៧

Neymar និង Barcelona នឹងឡើងតុលាការតតាំងគ្នានៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ​

អេស៉្បាញ៖ នៅពេលដែលទីផ្សារដោះដូរកីឡាករត្រូវបានបិទ ហើយ Neymar នៅតែជាកីឡាកររបស់ PSG ប៉ុន្តែកីឡាករសញ្ជាតិប្រេស៊ីលរូបនេះនឹងវិលត្រឡប់ទៅទីក្រុងបាសេឡូណាវិញនៅថ្ងៃទី២៧ ខែកញ្ញាសម្រាប់ការតតាំងជាមួយក្លិបកាតាឡានជុំវិញការបង់ប្រាក់កាលពីឆ្នាំ២០១៦។



នៅពេលចុះកុងត្រាជាមួយក្រុមម្ចាស់ជើងឯកអេស៉្បាញកាលពីឆ្នាំ ២០១៦ Neymar ទទួលបានប្រាក់រង្វាន់តែ ១៤លានអឺរ៉ូចំនួន ៤០លានអឺរ៉ូ ដោយក្លិបចាស់រក្សាប្រាក់ ២៦ លានអឺរ៉ូផ្សេងទៀត។ នៅពេល Neymar ចាកចេញទៅ PSG នៅឆ្នាំបន្ទាប់ គាត់មិនបានទទួលប្រាក់បន្ថែម ២៦លានអឺរ៉ូពី Barcelona ទេ ហើយពួកគេនឹងដោះស្រាយជម្លោះនេះនៅតុលាការ។ ទន្ទឹមនឹងនេះដែរ Barcelona ក៏ប្ដឹងទាមទារ Neymar ចំនួនជាង ៨២លានដុល្លារ ដោយសារចោទប្រកាន់ថា កីឡាកររូបនេះមិនបានបំពេញនូវលក្ខខណ្ឌនៃកុងត្រារបស់ខ្លួន។ 



បើតាមសារព័ត៌មាន Marca ប្រសិនបើ Neymar ត្រលប់មក Barcelona វិញ នោះភាគីទាំងសងខាងនឹងដកពាក្យបណ្ដឹងរៀងៗខ្លួន៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca