trollkhmer news

លោក Emery ណែនាំ Elneny និង Mustafi ឱ្យរកទ្រនំថ្មី មុនទីផ្សារដោះដូរបិទ

ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៥:០២

លោក Emery ណែនាំ Elneny និង Mustafi ឱ្យរកទ្រនំថ្មី មុនទីផ្សារដោះដូរបិទ

អង់គ្លេស៖ លោក Unai Emery បានលើកឡើងថា កីឡាករ Shkodran Mustafi និង Mohamed Elneny មានសេរីភាពក្នុងការចាកចេញពីក្រុម Arsenal ដោយសារតែពួកគេមិនមែនជាផ្នែកនៃផែនការរបស់លោក។



Mustafi បានបាត់បង់ទម្រង់លេងយ៉ាងខ្លាំងកាលពីរដូវកាលមុន ហើយមិនត្រូវបានបញ្ចូលទៅក្នុងក្រុមរបស់លោក Emery ទេ សម្រាប់ឆ្នាំ ២០១៩-២០ ខណៈដែល Elneny ក៏បានកាត់ឈ្មោះចេញតាំងពីប្រកួតទល់នឹងក្រុម Newcastle United និង Burnley ម្ល៉េះ។

ទីផ្សារដោះដូរកីឡាករអឺរ៉ុបនឹងត្រូវបិទនៅថ្ងៃទី២ ខែកញ្ញា ហើយអ្នកចាត់ការក្រុមកាំភ្លើងធំបានស្នើឱ្យកីឡាករទាំងពីរនេះគួរតែរកផ្លូវចេញ មុនពេលទីផ្សារបិទ។



លោក Emery បានប្រាប់អ្នកយកព័ត៌មានមុនពេលធ្វើដំណើរទៅទឹកដីរបស់ Liverpool ថា៖ «យើងមានកីឡាករមួយចំនួន ដូច្នេះពួកគេដឹងពីស្ថានភាពរបស់ពួកគេហើយ។ កាលពីឆ្នាំមុន ជាមួយ Mustafi និង Mo នៅពេលដែលពួកគេមិនបានលេង ពួកគេមិនសប្បាយចិត្តទេ។ ខ្ញុំបាននិយាយជាមួយពួកគេជាច្រើនដងកាលពីឆ្នាំមុន ហើយខ្ញុំគិតថា វាជាការល្អសម្រាប់ពួកគេក្នុងការចាកចេញ និងចុះហត្ថលេខាសម្រាប់ក្រុមមួយផ្សេងទៀត៕ 


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball