trollkhmer news

Xabi Alonso នឹងបង្ហាញខ្លួនជាគ្រូបង្វឹកនៅថ្ងៃសៅរ៍នេះ ក្នុងក្របខណ្ឌ Segunda Division B

ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៤:១០

Xabi Alonso នឹងបង្ហាញខ្លួនជាគ្រូបង្វឹកនៅថ្ងៃសៅរ៍នេះ ក្នុងក្របខណ្ឌ Segunda Division B

អេស៉្បាញ៖ ម្ចាស់ពាន World Cup , Champions League ពីរសម័យ និងវីរបុរសរបស់ Liverpool លោក Xabi Alonso នឹងបង្ហាញខ្លួនជាគ្រូបង្វឹកនៅថ្ងៃសៅរ៍នេះ នៅពេលដែលគាត់ដឹកនាំក្រុម Real Sociedad B ទល់នឹង Burgos ក្នុងលីហ្គ Segunda Division B ដែលជាក្របខ័ណ្ឌទីបីនៃបាល់ទាត់អេស្ប៉ាញ។



នៅក្នុងបទសម្ភាសន៍មួយជាមួយ BBC World Service លោកបាននិយាយអំពីអាជីពលេងមិនគួរឱ្យជឿរបស់គាត់ និងមូលហេតុដែលគាត់បានវិលត្រឡប់ទៅកន្លែងចាស់ដើម្បីចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់ខ្លួន។ លោកបានផ្លែងថា៖ ខ្ញុំកើតមកនៅទីនេះ ខ្ញុំរស់នៅជិតគ្នាតាំងពីកុមារភាពនៅជុំវិញ Real Sociedad ។ ឪពុកខ្ញុំជាកីឡាករម្នាក់ ក្រោយមកគាត់ជាអ្នកចាត់ការ ដូច្នេះខ្ញុំតែងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្លិប។



ទាក់ទងនឹងសំណួរ តើគាត់នឹងគ្រប់គ្រង Liverpool នៅថ្ងៃណាមួយទេ? លោកបានឆ្លើយថា៖ ពិតណាស់! នៅពេលនេះ ពួកគេមានអ្នកចាត់ការដ៏អស្ចារ្យម្នាក់ ហើយយើងទាំងអស់គ្នាដែលជាអ្នកគាំទ្រ Liverpool មានការរំភើបជាមួយនឹងលោក Klopp ជាមួយនឹងអ្វីដែលគាត់កំពុងធ្វើ៕



ប្រែសំរួលដោយ : TK

ប្រភព​ : BBC