trollkhmer news

ប្លែកភ្នែក! អេឡិច សូរ៉ា ដើរតួជាកូនអ្នកស្រែមកជួបសំណព្វចិត្តនៅទីក្រុង

ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៦:៤៣

ប្លែកភ្នែក! អេឡិច សូរ៉ា ដើរតួជាកូនអ្នកស្រែមកជួបសំណព្វចិត្តនៅទីក្រុង

ភ្នំពេញ៖ មិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេនៅសប្ដាហ៍នេះ អេឡិច សូរ៉ា ដែលធ្លាប់តែដើរតួជាបុរសសង្ហា ហ៊ឺហា មានបាន បែរត្រូវដើរតួ ជាកូនអ្នកស្រែចូលក្រុងវិញម្ដងនៅក្នុងរឿងថ្មីរបស់កម្មវិធីតោះសើច។



រឿង «កូនប្រសារស្រុកស្រែ» និយាយអំពីកូនប្រុស និងឱពុករស់នៅស្រុកស្រែឡើងមកលេងមិត្តភក្ដិនៅទីក្រុងដែលធ្លាប់សន្យានឹងភ្ជាប់សាច់ភ្ជាប់ឈាមនឹងគ្នា នៅពេលកូនធំឡើង។ ហើយនៅក្នុងរឿងនេះ អេឡិចសូរ៉ា ត្រូវតម្រូវឱ្យដើរតួជាកូនអ្នកស្រែ ប៉ុន្តែប្រហែលមិនពិបាកសម្រាប់គាត់ទេដែលត្រូវតម្រូវឱ្យដើរតួបែបក្រមិចក្រមើម និងកំប្លុកកំប្លែងនោះ។



ចង់សើចជាមួយគាត់ និងចង់ដឹងសាច់រឿងយ៉ាងណា សូមកុំភ្លេចរង់ចាំទស្សនាតាមកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃសៅរ៏ សប្ដាហ៍នេះ ចាប់ពីម៉ោង ៨ ដល់ ៩យប់ និងផ្សាយឡើងវិញនៅសុក្រចាប់ពីម៉ោង ៦ ដល់ ៧យប់៕





ទស្សនាវីដេអូខ្លីខាងក្រោមនេះ៖




ប្រែសំរួលដោយ : TK