trollkhmer news

តារាទូរទស្សន៍ Kangnam ចែករំលែករូបភាពជាសាធារណៈគួរឲ្យភ្ញាក់ផ្អើល ក្រោយស្រកទម្ងន់ ១៥គីឡូ

ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៦:៣៤

តារាទូរទស្សន៍ Kangnam ចែករំលែករូបភាពជាសាធារណៈគួរឲ្យភ្ញាក់ផ្អើល ក្រោយស្រកទម្ងន់ ១៥គីឡូ

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២០ សីហា តារាចម្រៀង និងតារាទូរទស្សន៍ លោក Kangnam បានបង្ហោះរូបភាពរបស់ខ្លួន ២សន្លឹក បង្ហាញល្វែងខាងលើ ក្រោមចំណងជើងខាងក្រោមថា " ខ្ញុំ មិនគួរឡើងទម្ងន់ទៀតទេ ដោយបានស្រកទម្ងន់ ១៥ គីឡូក្រាមហើយ វាពិតជាគួរឱ្យរំភើបណាស់" ។ 



រូបថតទាំងនោះរបស់លោក ពិតជាធ្វើឲ្យសាធារណជនមានការភ្ញាក់ផ្អើល ស្រឡាំងកាំង ពីរូបរាងផ្លាស់ប្ដូរយ៉ាងខ្លាំងរបស់លោក ដោយបានតមអាហាររយៈពេល ៣ខែ រហូតស្រកបានច្រើនគីឡូ ក្នុងការផ្លាស់ប្តូរយករូបរាងថ្មីបានរឹងមាំ យ៉ាងស្រស់សង្ហា។



គួររម្លឹកផងដែរថា កាលពីខែឧសភា កន្លងមក Kangnam លោកធ្លាប់បានបង្ហោះសារជាអក្សរ លើបណ្ដាញសង្គមផងដែរ ពីការឡើងទម្ងន់ដល់ទៅ ១៨ គីឡូក្រាមក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។ នៅក្នុងនោះ លោក បានប្ដេជ្ញានឹងខ្លួនឯងថា នឹងតមអាហារចាប់ពីថ្ងៃនោះមក ដោយព្យាយាមកំណត់របបអាហារប្រចាំថ្ងៃ ដើម្បីកុំអោយឡើងទម្ងន់ម្ដងទៀត។ នេះបើតាមការឲ្យដឹងពីតារាប្រុសរូបនេះ នៅពេលនោះ លោក មានទម្ងន់ ៨២ គីឡូក្រាមឯណោះ ហើយបានស្រក ៩ គីឡូវិញ ដោយចំណាយពេល ៣ សប្ដាហ៍។

បច្ចុប្បន្ននេះ Kangnam លោក ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត និងមានសុខភាពល្អ ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងរូបភាពរបស់លោក ខាងក្រោមនេះ៖




ប្រែសំរួលដោយ : TK