trollkhmer news

អន់ចិត្តពេក! Keylor Navas ស្នើសុំ Real Madrid ចាកចេញពីក្លិប

ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៥:២៧

អន់ចិត្តពេក! Keylor Navas ស្នើសុំ Real Madrid ចាកចេញពីក្លិប

អេស៉្បាញ៖ La Liga សប្ដាហ៍ទី២ បានវិលត្រលប់មកវិញ ខណៈដែល Keylor Navas មិនសប្បាយចិត្តជាថ្មីម្តងទៀតចំពោះតួនាទីក្នុងនាមជាអ្នកចាំទីជម្រើសទី២ នៅ Real Madrid និងបានស្នើសុំឱ្យក្លិបជួយសម្រួលការចាកចេញរបស់ខ្លួន។



Zidane បានបញ្ជាក់យ៉ាងច្បាស់ក្នុងការពន្យល់ថា Thibaut Courtois គឺជាដៃទី១ នៅរដូវកាលនេះ ដែលបច្ចុប្បន្នអ្នកចាំទីកូស្តារីកាក៍បានទទួលយករឿងនេះ។ ក្លិបដឹងរួចហើយថា អតីតអ្នកចាំទីដៃទី១រូបនេះ ចង់ចាកចេញ ហើយពួកគេកំពុងស្វែងរកអ្នកជំនួសដែលអាចធ្វើទៅបានក្នុងករណីដែល Navas ចាកចេញមុនពេលទីផ្សារដោះដូរបិទ។ ជើងឯកពិភពលោកអាយុក្រោម ២០ ឆ្នាំ កីឡាករ Andriy Lunin ត្រូវបានឱ្យខ្ចីជើងទៅ Real Valladolid ហើយអនាគតរបស់គេគឺស្ថិតលើការចាកចេញរបស់ Keylor។



មិនយូរប៉ុន្មាន បន្ទាប់ពីរដូវកាល ២០១៨/១៩ បានបញ្ចប់ Keylor មើលទៅជិតនឹងចូលរួមជាមួយ PSG ប៉ុន្តែការផ្ទេរនោះមិនបានសម្រេច។ ប៉ុន្តែសំណើនៅតែមាននៅលើតុដដែល ហើយ PSG នៅតែចាប់អារម្មណ៍ និងចង់បានអ្នកចាំទីដែលពោរពេញទៅដោយបទពិសោធន៍ម្នាក់នេះ៕ 





ប្រែសំរួលដោយ : TK

ប្រភព​ : Marca