trollkhmer news

ក្រៅពី Dybala ក្រុម PSG នៅចង់បានខ្សែបម្រើម្នាក់ទៀតរបស់ Juventus

ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៤:៤៥

ក្រៅពី Dybala ក្រុម PSG នៅចង់បានខ្សែបម្រើម្នាក់ទៀតរបស់ Juventus

បារាំង៖ PSG មិនត្រឹមតែចាប់អារម្មណ៍ទៅលើតារាឆ្នើមរបស់ Juventus កីឡាករ Paulo Dybala ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដាក់សំណើទៅភ្នាក់ងាររបស់ Miralem Pjani។ នេះ ជាការអះអាងរបស់សារព័ត៌មាន Calciomercato.com និង Corriere della Sera។


PSG បានចាប់អារម្មណ៍លើ Pjanic ជាយូរមកហើយ ហើយជឿជាក់ថា នេះគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការដាក់សំណើរទៅក្រុមម្ចាស់ជើងឯកអ៊ីតាលី ព្រោះថាពួកគេទំនងជាលក់ខ្សែបម្រើមួយចំនួន។ អ្នកតំណាងរបស់កីឡាករត្រូវបានគេប្រទះឃើញចូលរួមកិច្ចប្រជុំនៅឯ Juve HQ ជាមួយនាយកផ្នែកកីឡារបស់ក្លិប ។ រឿងនេះមានពាក្យចចាមអារាមថា កីឡាករអន្តរជាតិបូស្នៀគឺជាប្រធានបទនៃការពិភាក្សាក្នុងការប្រជុំនោះ។



នេះដោយសារតែគ្រូបង្វឹក Maurizio Sarri មានខ្សែបម្រើជាច្រើនរួចទៅហើយក្នុងបញ្ជីកីឡាកររបស់គាត់រួមទាំង Aaron Ramsey, Adrien Rabiot និង Rodrigo Bentancur ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Football-italia