trollkhmer news

ធ្លាយដំណឹងថា D.O សមាជិករបស់ EXO ជិតក្លាយជា ចុងភៅនៅក្នុងបន្ទាយយោធា ឆាប់ៗនេះ

ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៤:៣៤

ធ្លាយដំណឹងថា D.O សមាជិករបស់ EXO ជិតក្លាយជា ចុងភៅនៅក្នុងបន្ទាយយោធា ឆាប់ៗនេះ

កូរ៉េខាងត្បូង៖ ចាប់តាំងពី D.O សមាជិករបស់ EXO បានបំពេញកាតព្វកិច្ចយោធាកូរ៉េ កាលពីខែកក្កដា កន្លងមក។ នៅថ្ងៃទី ២២ សីហានេះដែរ D.O សមាជិករបស់ EXO ត្រូវបានប្រកាសថា នឹងជិតក្លាយទៅជាអ្នកចំអិនម្ហូប នៅក្នុងអង្គភាពកងទ័ពរបស់លោក បន្ទាប់ពីការបណ្តុះបណ្តាលបឋម D.O ត្រូវបានតែងតាំងជា ចុងភៅ នៅក្នុងអង្គភាពកងទ័ពនៅកងពលតូចថ្មើរជើង។ 



បើតាមការលេចឭដំណឹងថា មុនពេលចាត់ចែងការងារ D.O ត្រូវបានគេរាយការណ៍ថា លោក បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការបម្រើសេវាកម្មនៅផ្ទះបាយ។ ដូចដែរបានឃើញរូបភាពរបស់ D.O សមាជិក EXO រូបនេះនៅខាងក្រោម លោកតែងតែបង្ហាញ និងណែនាំវិធីចម្អិនអាហារ ដែលជាចំណង់ចំណូលចិត្តរបស់លោក តាមរយៈកម្មវិធី V LIVE និងកម្មវិធីជាច្រើនផ្សេងទៀត។ ហើយ លោក ក៏បានការសិក្សាវគ្គបណ្តុះបណ្តាល ដើម្បីទទួលបានវិញ្ញាបនបត្រមេចុងភៅ ថែមទៀត។




ប្រែសំរួលដោយ : TK

ប្រភព​ : Kstarlive