trollkhmer news

Real នឹងយល់ព្រមលក់ Jame ទៅ Napoli បើពួកគេទិញបានកីឡាករម្នាក់របស់ Sporting

ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៤:០៧

Real នឹងយល់ព្រមលក់ Jame ទៅ Napoli បើពួកគេទិញបានកីឡាករម្នាក់របស់ Sporting

អេស៉្បាញ៖ Real Madrid ទំនងជារក្សាគោលដៅរបស់ Napoli គឺ James Rodriguez លើកលែងតែពួកគេទទួលបាន Bruno Fernandes ដែលមានតម្លៃ ៧០លានផោនពី Sporting CP ។



ភាគីខាងអ៊ីតាលីបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការនាំយក James នៅរដូវក្តៅ ខណៈដែលកីឡាករបានវិលត្រឡប់ពីការខ្ចីជើងរយៈពេល ២រដូវកាលនៅឯ Bayern Munich ដែលហាក់ដូចជាគ្មានឱកាសលេងច្រើនឡើយ។  Napoli គ្រាន់តែផ្តល់សំណើខ្ចីជើងជាមួយនឹងជម្រើសក្នុងការទិញ ចំណែកឯ Real Madrid ចង់បានលុយដុំ ៤២លានផោន។



បន្ទាប់ពីមានកីឡាកររបួសកាន់តែកើនឡើងក្នុងក្រុម ការរក្សា James Rodriguez ឥឡូវនេះទំនងជាមានភាគរយច្រើនជាងពេលណាៗទាំងអស់ ប៉ុន្តែជម្រើសមានតែមួយគត់ ដែលអះអាងដោយកាសែត AS គឺប្រសិនបើ Sporting CP ព្រមលក់កីឡាករ Bruno Fernandes ក្នុងតម្លៃ ៧០ លានផោន នោះ Real នឹងអនុញ្ញាតឲ្យJame ចេញពីក្លិប៕ 


ប្រែសំរួលដោយ : TK

ប្រភព​ : Football-italia