trollkhmer news

Paris Saint-Germain ត្រូវគណៈកម្មាធិវិន័យបារាំងពិន័យ ដោយសារអ្នកគាំទ្រធ្វើរឿងមួយ

ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១១:២១

Paris Saint-Germain ត្រូវគណៈកម្មាធិវិន័យបារាំងពិន័យ ដោយសារអ្នកគាំទ្រធ្វើរឿងមួយ

បារាំង៖ Paris Saint-Germain ត្រូវពិន័យជាប្រាក់ចំនួន ២ពាន់ផោន បន្ទាប់ពីអ្នកគាំទ្ររបស់ពួកគេមានបំណងដាក់បដាជេរ Neymar ក្នុងអំឡុងការប្រកួតដែលទទូលបានជ័យជំនះលើក្រុម Nimes ។



Neymar វ័យ ២៧ ឆ្នាំត្រូវបានអ្នកគាំទ្រកំណត់គោលដៅក្នុងអំឡុងយកឈ្នះ ៣-០ នៅកីឡដ្ឋាន Parc des Princes កាលពីថ្ងៃទី១១ សីហាចំពេលមានការលេចព័ត៌មានថា គេចង់ចាកចេញពី PSG ។ បដាមួយបានជំរុញឱ្យតារាប្រេស៊ីលចាកចេញពីជើងឯកលីហ្គកំពូលបារាំង ខណៈដែលមួយទៀតបង្ហាញការមិនពេញចិត្តចំពោះអាកប្បកិរិយារបស់គេ។

គណៈកម្មាធិវិន័យនៃក្របខ័ណ្ឌ Ligue de Football Professionnel (LFP) បានប្រកាសដាក់ទណ្ឌកម្មកាលពីថ្ងៃពុធ  ផ្នែកមួយនៃសេចក្តីថ្លែងការណ៍មួយបានសរសេរថា៖ "អាកប្បកិរិយារបស់អ្នកគាំទ្រ Paris Saint-Germain ដែលប្រើប្រាស់ឧបករណ៍កាំរស្មី និងការដាក់ពង្រាយបដារិះគន់" ហើយត្រូវពិន័យក្លិប ២០០០ផោនសម្រាប់រឿងនេះ។



Neymar មិនទាន់បានលេងឱ្យ PSG នៅរដូវកាលនេះនៅឡើយទេ ស្របពេលមានរបាយការណ៍ថា គេនឹងត្រលប់ទៅ Barcelona ឬចូលរួមជាមួយក្លិបយក្សនៅ LaLiga, Real Madrid៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball