trollkhmer news

កីឡាករ Jadon Sancho បន្តកុងត្រាជាមួយ Dortmund ដោយទទួលបាន ១៩០K ផោនក្នុងមួយសប្តាហ៍

ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១០:១០

កីឡាករ Jadon Sancho បន្តកុងត្រាជាមួយ Dortmund ដោយទទួលបាន ១៩០K ផោនក្នុងមួយសប្តាហ៍

អាល្លឺម៉ង់៖ កីឡាករ Jadon Sancho បានយល់ព្រមលើកិច្ចសន្យាថ្មីជាមួយក្លិបនៅលីហ្គ Bundesliga ក្រុម Dortmund ដោយទទួលបានថ្លៃនឿយហត់ប្រហែល ១៩០,០០០ ផោនក្នុងមួយសប្តាហ៍រួមទាំងប្រាក់រង្វាន់។



កីឡាករវ័យ ១៩ឆ្នាំដែលជាការចាប់អារម្មណ៍នៅរដូវក្តៅពីក្រុមបិសាចក្រហម Manchester United និង Bayern រកបាន ១៣ គ្រាប់កាលពីរដូវកាលមុន ខណៈដែល Dortmund បញ្ចប់នៅចំណាត់ថ្នាក់លេខ ២ តាមពីក្រោយក្រុម Bayern Munich។



Sancho ដែលជាយុវជនរបស់ Watford មុនពេលចូលរួមជាមួយ ManCity បានបង្ហាញខ្លួនជាលើកដំបូងនៅអង់គ្លេសជាមួយក្រូអាត កាលពីខែតុលាឆ្នាំ ២០១៨ និងមានវត្តមានចំនួន ៦ដង៕




ប្រែសំរួលដោយ : TK

ប្រភព​ : BBC