trollkhmer news

មួយឈុតនេះ Jisoo សមាជិករបស់ BLACKPINK ស្រស់ស្អាតលេចធ្លោរ

ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៥:៤០

មួយឈុតនេះ Jisoo សមាជិករបស់ BLACKPINK ស្រស់ស្អាតលេចធ្លោរ

កូរ៉េខាងត្បូង៖ នៅរសៀលថ្ងៃទី១៩ សីហានេះ ហាងប្រ៊េនម៉ាកល្បីរបស់ Dior បានបើកសម្ពោធដំណើរការសាខាថ្មីមួយទៀតរបស់ខ្លួន នៅឯ Kangnam ទីក្រុងសេអ៊ូល ដោយមានវត្តមានតារាល្បីៗសម្បូរប្រជាប្រិយភាពជាច្រើនអញ្ជើញចូលរួម មានរួមដូចជា តារាស្រី Jisoo សមាជិកក្រុម BLACKPINK និងតារាសម្ដែងប្រុស Jang Ki Yong និងចុងក្រោយគឺតារាម៉ូដែល Bae Joon Young។



នៅក្នុងព្រឹត្តិការណ៍នោះដែរ តារាស្រី Jisoo បង្ហាញខ្លួនស្រស់លេចធ្លោរ ក្នុងឈុតរ៉ូបវែងយ៉ាងស្រស់ស្អាតទាក់ទាញ ដែលមានម៉ូដឆែកនៅផ្នែកចំហៀង បង្ហាញជើងវែងស្រឡូនស្អាត សក្តិសមឥតទាស់ទាំងកម្ពស់ និងរូបរាង។ 



ហើយកាន់តែធ្វើឲ្យអ្នកនៅទីនោះ រឹតតែឈ្លក់វង្វេងខ្លាំងទៀតនោះ គឺសម្រស់ រួមទាំងស្នាមញញឹមដ៏ស្រទន់ និងកាយវិការទន់ភ្លន់របស់តារាស្រីរូបនេះ នៅពេលដែលបង្ហាញវត្តមាននៅមុខសាធារណៈជន។










ប្រែសំរួលដោយ : TK