trollkhmer news

HB Entertainment បដិសេធព័ត៌មានលុបចោលកុងត្រាជាមួយនឹង Goo Hye Sun ក្រោយល្បីរឿងលែងលះស្វាមី

ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៤:៥០

HB Entertainment បដិសេធព័ត៌មានលុបចោលកុងត្រាជាមួយនឹង Goo Hye Sun ក្រោយល្បីរឿងលែងលះស្វាមី

កូរ៉េខាងត្បូង៖ មានរបាយការណ៍មួយបានចុះផ្សាយថា តារាសម្ដែងស្រី Goo Hye Sun បានចាកចេញពីផលិតកម្ម បន្ទាប់ពីមានព័ត៌មានការលែងលះគ្នារបស់នាង និងស្វាមី លោក Ahn Jae Hyun និងលុបរូបថតរបស់នាង ចេញពីគេហទំព័ររបស់ HB Entertainment ថែមទៀតផង។



ទោះបីជាយ៉ាងណា កាលពីថ្ងៃទី ១៨ សីហា ក្រោយពេលកើតមានព័ត៌មានបែកបាក់នេះឡើងមក ខាងក្រុមហ៊ុនខាងលើ បានចេញមកបញ្ជាក់ផងដែរថា៖ “ របាយការណ៍ដែលបាននិយាយថា ពួកយើង បានបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់យើងជាមួយ Goo Hye Sun គឺមិនពិតទេ។ កិច្ចសន្យារបស់យើង គឺនៅដដែរ។ ហើយខាងយើង ក៏មិនបានលុបរូបថតប្រវត្តិរូបរបស់នាងចេញនោះដែរ ហើយប្រវត្តិរូបរបស់នាង នៅលើនោះដដែរ។"



បន្ថែមទៀតនោះ ពួកគេ ក៏បានបំភ្លឺបន្តថា " អស់រយៈពេលជាងមួយឆ្នាំហើយ ដែលយើងបានបង្កើត គេហទំព័រផ្លូវការរបស់យើង វាប្រហែលដូចជាប្រវត្តិរូបរបស់នាង មិនទាន់បានបញ្ចូលព័ត៌មានបន្ថែម លើគេហទំព័រវេបសាយថ្មីមួយនេះ" ។ 

គួររម្លឹកផងដែរថា តារាសម្ដែងស្រី Goo Hye Sun បានចុះកុងត្រាជាមួយនឹង HB Entertainment កាលពីខែឧសភាកន្លងមក បន្ទាប់ពីបញ្ចប់កុងត្រាជាមួយផលិតកម្ម Partners Park៕


ប្រែសំរួលដោយ : TK