trollkhmer news

ទិដ្ឋភាពមួយផ្នែកនៃកាប៉ាល់ដ៏ប្រណិត ដែល Kylie Jenner បានជួលក្នុងតម្លៃរាប់លានដុល្លារ ដើម្បីជប់លៀងថ្ងៃកំណើត

ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១០:២៦

ទិដ្ឋភាពមួយផ្នែកនៃកាប៉ាល់ដ៏ប្រណិត ដែល Kylie Jenner បានជួលក្នុងតម្លៃរាប់លានដុល្លារ ដើម្បីជប់លៀងថ្ងៃកំណើត

អាមេរិក៖ កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅ គឺជាថ្ងៃខួបកំណើត ២២ ឆ្នាំរបស់តារាទូរទស្សន៍ និងជាសេដ្ឋីវ័យក្មេង Kylie Jenner ដោយនៅក្នុងថ្ងៃនោះ នាង បានចំណោយប្រាក់ជាច្រើនក្នុងថ្ងៃពិសេសរបស់នាង ដោយជួលកាប៉ាល់ទេសចរណ៍ដ៏ប្រណិត ដែលមានតម្លៃខ្ពស់រហូតដល់ ២៥០លាន ដុល្លារអាមេរិក ក្នុងរយៈពេល ៧ថ្ងៃ។



ក្នុងរយៈពេល ១សប្ដាហ៍នៅលើកាប៉ាល់ដ៏ប្រណិតមួយនេះ Kylie Jenner និងក្រុមគ្រួសារសាច់ញាតិ ព្រមទាំងមិត្តភក្ដិរបស់នាង បានចំណោយពេលវេលាយ៉ាងសប្បាយរីករាយបំផុត សម្រាប់ដំណើរកម្សាន្តវិស្សិមកាល និងប្រារព្ធធ្វើកម្មវិធីជប់លៀងថ្ងៃខួបកំណើតរបស់នាងផងដែរ។



បើតាមរយៈរូបភាពដែលចែករំលែកដោយ Kylie នៅលើគណនី Instagram ផ្ទាល់របស់នាង បានធ្វើឲ្យអ្នកគាំទ្រ និងអ្នកនិយមលេងក្នុងអ៊ីនធឺណេត មានប្លែកភ្នែកយ៉ាងខ្លាំង ដោយបានឃើញទិដ្ឋភាពស្រស់ស្អាត និងភាពដ៏ប្រណិតនៅលើកាប៉ាល់ធំមួយនេះ ហើយកោតសរសើរពីសេដ្ឋីវ័យក្មេងរូបនេះ យ៉ាងខ្លាំង ដែលមានទ្រព្យសម្បត្តិច្រើន យ៉ាងសម្បូរបែប។ 














ប្រែសំរួលដោយ : TK