trollkhmer news

តារាចម្រៀងស្រី Lydia Sarunrat បានសម្រាលកូនទី២ ហើយ ជាកូនស្រីមានមុខមាត់គួរឲ្យក្នាញ់

ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១១:១៥

តារាចម្រៀងស្រី Lydia Sarunrat បានសម្រាលកូនទី២ ហើយ ជាកូនស្រីមានមុខមាត់គួរឲ្យក្នាញ់

បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនខែ ពេលនេះ បានមកដល់ហើយ ដើម្បីស្វាមគន៍ការផ្ដល់កំណើតដល់កូនស្រីទី២ របស់តារាចម្រៀងស្រី Lydia Sarunrat។



កាលពីរសៀលថ្ងៃទី ១៦ ខែសីហាម្សិលមិញនេះ Lydia Sarunrat បានសម្រាលកូនស្រីទី ២ របស់នាង និងស្វាមី ដោយសុវត្ថិភាព ទាំងម្ដាយ និងទារក។ Demi Deane គឺជាឈ្មោះកូនស្រីទី២ របស់តារាស្រីរូបនេះ ដែលមានទម្ងន់ ២៧៤០ ក្រាម និងប្រវែងរាងកាយ ៤៩.៥ សង់ទីម៉ែត្រ ព្រមទាំងមានសុខភាពល្អ។



ក្រោយពីបានទទួលដំណឹងល្អភ្លាម បានឃើញថា មានមិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើននាំគ្នាចូលរួមអបអរសាទរ សម្រាប់ការទទួលសមាជិកថ្មីក្នុងគ្រួសាររបស់នាង យ៉ាងច្រើនកុះករ។ 








ប្រែសំរួលដោយ : TK