trollkhmer news

ទោះមានរឿងអាស្រូវស្នេហាយ៉ាងណា! Kang Daniel នៅតែជាតារាប្រុសឈរលើក្របទស្សនាវដ្ដីដ៏ល្បី

ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៦

ទោះមានរឿងអាស្រូវស្នេហាយ៉ាងណា! Kang Daniel នៅតែជាតារាប្រុសឈរលើក្របទស្សនាវដ្ដីដ៏ល្បី

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីមានដំណឹងស្នេហាជាមួយនឹងតារាចម្រៀងស្រី Jihyo សមាជិកក្រុមនារី TWICE សង្កេតឃើញថា តារាចម្រៀងទោល Kang Daniel ដែលជាអតិតសមាជិកក្រុម Wanna One កំពុងតែក្លាយជាតារាប្រុសម្នាក់ ដែលទទួលការចាប់អារម្មណ៍ច្រើន ដោយសារតែ រឿងអាស្រូវស្នេហា។



បើទោះបីជាមានការផ្លាស់ប្ដូរមតិសាធារណៈក៏ដោយ ប៉ុន្តែប្រជាប្រិយភាពលើជើងលើអាជីពសិល្បៈរបស់ Kang Daniel នៅតែមិនធ្លាក់ថយចុះនោះទេ។



ដោយបានឃើញថា កាលពីម្សិលមិញនេះ នៅលើគម្របរបស់ទស្សនាវដ្ដីម៉ូដកំពូលរបស់ Vogue ដែលជាទស្សនាវដ្ដីម៉ូដសំខាន់បំផុតប្រចាំឆ្នាំ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ បានចេញផ្សាយដោយមានវត្តមានរបស់ តារាប្រុសរូបនេះ ថតផ្សព្វផ្សាយក្នុងខែកញ្ញា។ ពិតជាអាស្ចារ្យយ៉ាងខ្លាំង ដែល Kang Daniel គឺជាតារា K-Pop ដែលមានកិត្តិយស ទទួលបានការថតផ្សាយលើគម្របទស្សនាវដ្ដី ជាមួយនឹងស្ទីលប្លែក។






ប្រែសំរួលដោយ : TK