trollkhmer news

បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍លំដាប់លើកនេះ! Park Bom ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រខ្លាំងលើសម្រស់

ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៦:១២

បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍លំដាប់លើកនេះ! Park Bom ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រខ្លាំងលើសម្រស់

កូរ៉េខាងត្បូង៖​ កាលពីយប់ថ្ងៃទី១៥ សីហា ម្សិលមិញនេះ ព្រឹត្តិការណ៍ K-WORLD FESTA បានប្រារព្ធធ្វើឡើងជាផ្លូវការ នៅឯ Olympic Gymnastics Arena ក្នុងទីក្រុងសេអ៊ូល ដោយមានវត្តមានក្រុមចម្រៀងប្រុសស្រី ក៏ដូចជាតារាចម្រៀងទោលល្បីៗរបស់ K-Pop ជាង ៧០ រូបអញ្ជើញចូលរួមជាកិត្តិយស ផងដែរ សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងឆ្នាំនេះ។



ការបង្ហាញវត្តមានតារាប្រុសស្រីល្បីៗដើរលើកម្រាលព្រំក្រហម ចូលរួមក្នុងកម្មពិធីនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រ និងទស្សនិជនជាច្រើន ប្លែកភ្នែកប្លែកអារម្មណ៍ជាមួយនឹងស្ទាយ៌តុបតែងខ្លួន ស្រស់ស្អាត និងសង្ហា របស់ពួកគេ ផងដែរ។ 



ហើយអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាមិនចោលក្រសែតភ្នែកចេញបាននោះ គឺការបង្ហាញវត្តមានរបស់តារាចម្រៀងទោលនារី Park Bom អតីតសមាជិកក្រុមនារី 2NE1 ដ៏ល្បីល្បាញ បានបង្ហាញខ្លួនយ៉ាងគួរឲ្យភ្ញាក់ផ្អើល ជាមួយនឹងសម្រស់ និងរូបរាងរបស់តារាស្រីរូបនេះ ដែលត្រូវបានគេផ្តោតការចាប់អារម្មណ៍ខ្លាំង ហើយស្ទើរតែមិនជឿសោះថា ភាពស្ងប់ស្ងៀមជាយូររបស់នាង បានវិលត្រឡប់មកវិញដូចកាលពីមុនទាល់តែសោះ។




ប្រែសំរួលដោយ : TK