trollkhmer news

តែងខ្លួនបែបនេះ Yoona សមាជិក Girl's Generation ត្រូវគេសរសើរថា ក្មេងជាងវ័យ

ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១០:៥៣

តែងខ្លួនបែបនេះ Yoona សមាជិក Girl's Generation ត្រូវគេសរសើរថា ក្មេងជាងវ័យ

កូរ៉េខាងត្បូង៖ កាលពីរសៀលថ្ងៃទី១៥ សីហា តារាចម្រៀង និងសម្ដែងស្រី Yoona ដែលជាសមាជិកក្រុមនារី Girl's Generation បានធ្វើការបង្ហាញវត្តមានចូលរួមក្នុងពិធីបើកបង្ហាញ និងណែនាំខ្សែភាពយន្តថ្មីរបស់នាង ដែលត្រៀមនឹងដាក់បញ្ចាំង ដោយមានការចូលរួមសម្ដែងជាមួយនឹងលោក Jo Jung-suk ផងដែរនោះ។



សម្រាប់ព្រឹត្តិការណ៍ធ្វើការផ្សព្វផ្សាយនេះ បានរៀបចំឡើងនៅឯ CGV Wangsimni ទីក្រុងសេអ៊ូល មើលទៅតារាស្រី Yoona នាងនៅពេលនោះ ពិតជាមានការទាក់ទាញការចាប់អារម្មណ៍ និងទទួលបានការសរសើរច្រើនមែនទែនពីអ្នកគាំទ្រ ក៏ដូចជាទស្សនិជន នៅទីនោះ។ 



តារាស្រីរូបនេះ នាងបានលេចមុខឡើងនៅលើឆាកវេទិកា ដែលនាងមនុស្សម្នាជាច្រើន ឈររង់ចាំទទួលអបអរយ៉ាងច្រើនកុះករ ខណៈពេលនោះ Yoona នាងបានបង្ហាញខ្លួន ក្នុងឈុតសម្លៀកបំពាក់សុភាពយ៉ាងសាមញ្ញបំផុត ក្នុងរូបភាពដូចជានារីវ័យក្មេង គួរឲ្យស្រឡាញ់។ ហើយក៏ដោយសារតែ សម្រស់ស្អាតក្មេងជាងវ័យមិនប្រែបែបនេះហើយ ទើប Yoona នាងត្រូវបានគ្រប់គ្នាសរសើរហើយសរសើរទៀតថា ដូចជាបន្លំអាយុ ១០ ឆ្នាំចេញយ៉ាងអ៊ីចឹង។










ប្រែសំរួលដោយ : TK