trollkhmer news

គួរឱ្យសោកស្ដាយខ្លាំង! Krystal និយាយថា នាងលែងចង់ច្រៀង ឬរាំទៀតហើយ

ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៥:០៣

គួរឱ្យសោកស្ដាយខ្លាំង! Krystal និយាយថា នាងលែងចង់ច្រៀង ឬរាំទៀតហើយ

កូរ៉េខាងត្បូង៖ Krystal បានបង្ហើបឱ្យដឹងថា នាងលែងចង់ច្រៀង ឬរាំទៀតហើយ ដោយបោះបង់អាជីពជាតារា។ ត្រលប់ទៅថ្ងៃទី៧ ខែសីហា Krystal បានចូលរួមថតរូប និងសម្ភាសន៍ជាមួយទស្សនាវដ្តីមួយ។ នាងបានប្រាប់នៅក្នុងបទសម្ភាសន៍ថា នាងបានចំណាយពេលវេលាជាច្រើន គិតពីអ្វីដែលនាងគួរតែបង្ហាញក្នុងនាមតារាសម្ដែងទោល។ 



ខ្ញុំចូលចិត្តរបស់ជាច្រើន ខ្ញុំមិនប្រាកដថា ខ្ញុំគួរធ្វើអ្វីទេ ។ ខ្ញុំលែងច្រៀង ឬរាំទៀតហើយព្រោះខ្ញុំបានបង្ហាញរួចមក នៅពេលជាសមាជិកក្រុម f (x)។ នេះ ហាក់ដូចជាបង្ហាញថា សមាជិកនៃក្រុម f (X)នីមួយៗ កំពុងដើរតាមផ្លូវផ្ទាល់ខ្លួនសម្រាប់អាជីពរបស់ពួកគេ។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះគំនិតរបស់ Krystal?


ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop