trollkhmer news

ក្រោយធ្លាយដំណឹងស្នេហា! Kang Daniel បង្ហាញខ្លួនជាសាធារណៈលើកដំបូង ទាំងអារម្មណ៍ស្រស់ស្រាយ

ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១១:៤៥

ក្រោយធ្លាយដំណឹងស្នេហា! Kang Daniel បង្ហាញខ្លួនជាសាធារណៈលើកដំបូង ទាំងអារម្មណ៍ស្រស់ស្រាយ

កូរ៉េខាងត្បូង៖ បន្ទាប់ពីទទួលស្គាល់ទំនាក់ទំនងស្នេហាជាមួយគ្នារវាងតារាចម្រៀងប្រុស Kang Daniel និងតារាចម្រៀងស្រី Jihyo សមាជិក TWICE កាលពីថ្ងៃទី ៩ ខែសីហា កន្លងទៅ ដែលត្រូវបានគេផ្តិតយករូបភាពនៃការណាត់ជួបគ្នាសម្ងាត់របស់អ្នកទាំងពីរ។



ដោយឡែកកាលពីរសៀលថ្ងៃទី ១៤ ខែសីហា ម្សិលមិញនេះ បានឃើញថា តារាចម្រៀងប្រុស Kang Daniel បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង នៅឯព្រលានយន្តហោះអន្តរជាតិ អ៊ិនឈុន ដើម្បីធ្វើការហោះហើរទៅកាន់ប្រទេស សិង្ហបុរី សម្រាប់កាលវិភាគជំនួបក្រុមអ្នកគាំទ្រ មុនការប្រគុំតន្រ្តីរបស់លោក នៅទីនោះ។



ក្នុងការបង្ហាញវត្តមានរបស់អតីតសមាជិក Wanna One នៅពេលនោះ លោក ពិតជាបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែ អាកប្បកិរិយារួសរាយរាក់ទាក់របស់លោក ជាមួយនឹងស្នាមញញឹម ធ្វើឲ្យអ្នកគាំទ្រ និងអ្នកសារព័ត៌មាននៅជុំវិញនោះ មានការភ្ញាក់ផ្អើល ផងដែរ។ ព្រោះបន្ទាប់ពីមានព័ត៌មានស្នេហាបានផ្សព្វផ្សាយពេញបណ្ដាញអ៊ីនធឺណេត មក តារាប្រុសរូបនេះ ប្រជាប្រិយភាពរបស់លោក មិនបានធ្លាក់ចុះនោះឡើយ។












ប្រែសំរួលដោយ : TK