trollkhmer news

Liverpool ឈ្នះពានរង្វាន់ Super Cup ជាលើកទី៤ ក្នុងប្រវត្តិសាស្ត្រក្លិប

ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ០៩:៣១

Liverpool ឈ្នះពានរង្វាន់ Super Cup ជាលើកទី៤ ក្នុងប្រវត្តិសាស្ត្រក្លិប

អង់គ្លេស៖ ក្រុមហង្សក្រហម Liverpool បានឈ្នះពានរង្វាន់ Super Cup ជាលើកទី៤ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ដោយបានបំបាក់ Chelsea ៥-៤ លើបាល់ប៉េណាល់ទី បន្ទាប់ពីទទួលលទ្ធផលស្មើ ២-២ នៅទីក្រុងអ៊ីស្តង់ប៊ុល។



ក្រុមតោខៀវ Chelsea បាននាំមុខនៅតង់ទីមួយតាមរយៈការប៉ះបាល់ពី Pulisic ទៅឲ្យ Olivier Giroud នៅនាទី៣៦ ប៉ុន្តែ Sadio Mane រកបានពីរគ្រាប់ដើម្បីជួយឱ្យ Liverpool នាំមុខវិញនៅនាទី ៤៨ និង ៩៥ ។ ប៉ុន្តែបាល់ប៉េណាល់ទីរបស់កីឡាករ Jorginho បានធ្វើក្រុមខ្លួនបន្តដង្ហើមបន្តិចទៀតនៅនាទី ១០១។

អ្នកចាំទី Adrian ដែលទើបចូលរួមជាមួយក្រុមហង្សក្រហមដោយគ្មានតម្លៃខ្លួនបាន Clear បាល់របស់ Tammy Abraham ដែលជាបាល់ប៉េណាល់ទីគ្រាប់ទី១០នៃការប្រកួត ហើយក៍ លើកពានតែម្ដង។



ជ័យជម្នះនេះកើតឡើងតែពីរខែប៉ុណ្ណោះ បន្ទាប់ពីលោក Jurgen Klopp បានឈ្នះពានរង្វាន់លើកដំបូងក្នុងនាមជាគ្រូបង្វឹករបស់ Liverpool នៅពេលដែលដឹកនាំក្រុមហង្សក្រហមទទួលជ័យជម្នះ ២-០ លើក្រុម Tottenham ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC