trollkhmer news

Barcelona ចង់លក់ តែ PSG មិនចង់បាន ពេលនេះ Bayern ចូលខ្លួនមកចរចា

ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៦:០០

Barcelona ចង់លក់ តែ PSG  មិនចង់បាន ពេលនេះ Bayern ចូលខ្លួនមកចរចា

អាល្លឺម៉ង៖ យោងតាមសារព័ត៌មាន Sky នៅអាឡឺម៉ង់ បានឲ្យដឹងថា Bayern Munich ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ  Coutinho ក្នុងលក្ខខណ្ឌខ្ចីជើង ប្រសិនបើគេមិនចូលរួមក្នុងកិច្ចព្រមព្រៀងដោះដូររបស់ Neymar ។



ក្រុមយក្សនៅអាល្លឺម៉ងកំពុងឃ្លាំមើលការចរចាដ៍តឹងរឿង Neymar រវាង Barcelona និង PSG ហើយ ប្រសិនបើ Coutinho មិនត្រូវបានរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀងនោះទេ ពួកគេនឹងរៀបចំការដេញថ្លៃមួយសម្រាប់អតីតខ្សែបម្រើ Liverpool រូបនេះ។

កាលពីមុន Barcelona បានដាក់តម្លៃ ៨០ លានផោនលើកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ហើយចង់ឃើញ Coutinho ចាកចេញពី Nou Camp ដោយបានលុយទាំងដុំ មុនពេលទីផ្សារបិទទ្វារសម្រាប់ក្រុមអឺរ៉ុបនៅថ្ងៃទី ២ ខែកញ្ញា។



Sky Sports  យល់ថា Bayern Munich នឹងស្វែងរកការយល់ព្រមលើការរៀបចំខ្ចីជើងកីឡាកររយៈពេលពីរឆ្នាំជាមួយនឹងជម្រើសទិញជាក្រោយ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Skysport