trollkhmer news

Lampard ព្រមានកីឡាកររបស់ខ្លួន មុនការប្រកួត Super Cup ទល់នឹង Liverpool យប់នេះ

ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៥:១១

 Lampard ព្រមានកីឡាកររបស់ខ្លួន មុនការប្រកួត Super Cup ទល់នឹង Liverpool យប់នេះ

អង់គ្លេស៖ លោក Frank Lampard បានធ្វើការព្រមានដល់កីឡាកររបស់ក្រុមតោខៀវថា លោកមិនចង់ស្តាប់ "លេសណាមួយឡើយ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Super Cup នៅយប់នេះទល់នឹងក្រុម Liverpool ។



Lampard បានរងនូវសំពាធជាខ្លាំងក្រោយការប្រកួតប្រជែងដ៏ស្វិតស្វាញមួយក្នុងនាមជាគ្រូបង្វឹក Chelsea កាលពីថ្ងៃអាទិត្យ ដោយក្រុមរបស់លោកបានចាញ់គូប្រជែង Manchester United ៤-០ ។

យប់នេះ ក្រុមតោខៀវត្រូវដណ្ដើមពាន UEFA Super Cup តាមរយៈការឈ្នះពាន Europa League កាលពីរដូវកាលមុន  ហើយត្រូវប្រឈមមុខជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League នៅអ៊ីស្តាន់ប៊ូល។



Lampard បានប្រាប់ uefa.com ថា៖ “ការប្រជែងជាមួយកម្រិតកីឡាករ Liverpool ពេលនេះគឺ ដូចលេងនៅវគ្គផ្ដាច់ព្រ័ត្រ។ កីឡាករគ្រប់រូបដែលនៅទីនោះចាំបាច់ត្រូវដឹងពីសារៈសំខាន់នៃការប្រកួតចំពោះក្លិប និងត្រូវតែផ្តល់អ្វីៗគ្រប់យ៉ាង ព្រោះវាជាការប្រកួតដ៍លំបាក។ យើងមិនអាចដើរចេញពីទីលានហើយគិតថា Oh “យើងអាចឈានមកដល់ទីនេះ”  ឬ ”យើងខកខានឱកាសនោះ”  ឬ “យើងមិនបានត្រៀមខ្លួនរួចរាល់នោះទេ” ឬរកលេសសម្រាប់ខ្លួនយើងទេ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Skysport