trollkhmer news

ប្រទេសចិន៖ ក្រុមបាតុករហុងកុងប្រឆាំងរដ្ឋាភិបាលមិនខុសអីពី “ភេរវករ” ទេ

ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៥:០៥

ប្រទេសចិន៖ ក្រុមបាតុករហុងកុងប្រឆាំងរដ្ឋាភិបាលមិនខុសអីពី “ភេរវករ” ទេ

ហុងកុង៖ ការិយាល័យទំនាក់ទំនងនៅហុងកុងរបស់ចិនបានថ្លែងនៅថ្ងៃពុធនេះថា ក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាលមិនខុសពី “ភេរវករ” នោះទេ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានឱ្យដឹងថា កងទ័ពចិនកំពុងធ្វើដំណើរទៅកាន់ព្រំដែនហុងកុង ហើយ លោក បានអំពាវនាវរក្សាភាពស្ងៀមស្ងាត់។



ការថ្លែងរបស់រដ្ឋាភិបាលកណ្តាលចិនបានធ្វើឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមបាតុករអាវខ្មៅ និងប៉ូលិសកុបកម្មនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង ដែលធ្វើឱ្យជើងហោះហើររាប់រយត្រូវផ្អាករយៈពេលពីរថ្ងៃ។



រយៈពេល ១០ សប្តាហ៍នៃការប៉ះទង្គិចគ្នាដោយអំពើហិង្សារវាងប៉ូលិស និងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យដែលខឹងសម្បារនឹងការលុបបំបាត់សេរីភាពរបស់ពួកគេ បានធ្វើឱ្យមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះធ្លាក់ចូលក្នុងវិបត្តិដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីអង់គ្លេសប្រគល់ទៅឱ្យចិននៅឆ្នាំ ១៩៩៧។


ប្រែសំរួលដោយ : TK

ប្រភព​ : reuters