trollkhmer news

PSG កំពុងពិភាក្សាយកខ្សែប្រយុទ្ធឆ្នើមពីក្រុមយក្សនៅអ៊ីតាលី ខណៈ Neymar ត្រៀមទៅ Barcelona វិញ

ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៤:០៨

PSG កំពុងពិភាក្សាយកខ្សែប្រយុទ្ធឆ្នើមពីក្រុមយក្សនៅអ៊ីតាលី ខណៈ Neymar ត្រៀមទៅ Barcelona វិញ

អ៊ីតាលី៖ PSG កំពុងពិភាក្សាយកកីឡាករ Mauro Icardi ដើម្បីជំនួសខ្សែប្រយុទ្ធ Neymar ដែលរំពឹងថា នឹងត្រលប់ទៅចូលរួមជាមួយ Barcelona វិញ។ 



យោងទៅតាមអ្នកកាសែតរបស់ Tuttomercatoweb លោក Tancredi Palmeri បានឲ្យដឹងថា ទីបំផុត Icardi កំពុងតែបើកចំហរចំពោះការចាកចេញ ដោយសារគ្មានកន្លែងនៅឯ Inter បន្ទាប់ពី Romelu Lukaku ត្រូវបានក្លិបប្រគល់អាវលេខ ៩ របស់គាត់ទៅឲ្យកីឡាករចំណូលថ្មី។

Icardi នៅតែមិនព្រមចូលរួមជាមួយក្រុម Roma ឬ Napoli ខណៈដែល Inter ក៍បដិសេធក្នុងការលក់កីឡាកររូបនេះទៅឲ្យ Juventus ប៉ុន្តែក្រុមយក្សអ៊ីតាលីក៍មានជម្រើសផ្សេងទៀតក្នុងការលក់កីឡាករខ្លួនទៅឲ្យគូប្រជែងក្រៅស្រុកផងដែរ ជាពិសេសក្លិបអ្នកមាននៅបារាំង។



រឿងទាំងអស់នេះគឺអាស្រ័យលើ Neymar ដែលថ្មីៗនេះ ប្រភពអេស្ប៉ាញ និងប្រេស៊ីលបានផ្សាយថា ខ្សែប្រយុទ្ធប្រស៊ីលកំពុងធ្វើដំណើរត្រឡប់ទៅកាន់ Barcelona វិញ ជាមួយតម្លៃស្នើសុំពីខាង PSG គឺ ២២០ លានអឺរ៉ូ ឯណោះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Football-italia