trollkhmer news

អ្នកគាំទ្រដាក់ការចាប់អារម្មណ៍ លើរូបថតស្និទ្ធស្នាលរវាង Sunmi អតីតសមាជិក Wonder Girls និងអ្នករាំផ្ទាល់ខ្លួន

ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១២:១៣

អ្នកគាំទ្រដាក់ការចាប់អារម្មណ៍ លើរូបថតស្និទ្ធស្នាលរវាង Sunmi អតីតសមាជិក Wonder Girls និងអ្នករាំផ្ទាល់ខ្លួន

កូរ៉េខាងត្បូង៖ ប្រសិនបើអ្នកជាអ្នកគាំទ្ររបស់ Sunmi យូរមកហើយ នោះអ្នកទាំងអស់គ្នាគួរតែបានស្គាល់ Hyun Seung ដែលជាអ្នករាំជំនិតរបស់នាង និងតែងតែមានវត្តមានលើឆាកប្រគុំតន្រ្តី ធ្វើជាដៃគូរាំយ៉ាងល្អឥតខ្ចោះរបស់តារាស្រី អតីតសមាជិកក្រុម Wonder Girls ក្នុងបទចម្រៀងទោលរបស់នាងជាច្រើន កន្លងមក។



មិនត្រឹមតែប៉ុណ្ណោះទេ អ្នកទាំងពីរនាបច្ចុប្បន្ន ក៏មានកាលវិភាគសម្ដែងរួមគ្នាជាច្រើនជាប់គ្នាហូរហែរ ដែលអ្នកគាំទ្រគួរកត់សម្គាល់។



ហើយថ្មីៗនេះសហគមន៍អនឡាញរឹតតែភ្ញាក់ផ្អើលថែមទៀត បន្ទាប់ពីអ្នកទាំងអស់គ្នា បានឃើញនូវរូបភាពស្ពតពាណិជ្ជកម្ម ថតបង្ហាញម៉ូតសម្លៀកបំពាក់ របស់ដៃគូ តារាចម្រៀងស្រី និងអ្នករាំបុរសទាំងពីររូប ក្នុងរូបភាពទាក់ទាញខ្លាំងមិនធម្មតា ជាពិសេសខាងបុរសផ្ទាល់ តែម្ដងដោយបានបង្ហាញក្នុងប្លង់សិចស៊ី។



ទោះយ៉ាងណា រូបភាពសន្លឹកជាច្រើននេះ ត្រូវបានអ្នកគាំទ្រមួយចំនួនថា ផ្ទុយពីក្របខ័ណ្ឌនៃរូបថតម៉ូតធម្មតារបស់ Sunmi និង Hyun Seung រួមការងារជាមួយគ្នា មើលទៅអ្នកទាំងពីរ មានភាពស្និទ្ធស្នាលដូចជាគូស្នេហ៍ ធ្វើឲ្យមានរឿងចម្រូងចម្រាសជាច្រើនជុំវិញការថតរូបបែបនេះ។








ប្រែសំរួលដោយ : TK