trollkhmer news

ក្រុម Arsenal នារី ត្រូវបាន FA ចោទប្រកាន់រឿងមួយ កាលពីឆ្នាំ ២០១៤

ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១១:៤៧

ក្រុម Arsenal នារី ត្រូវបាន FA ចោទប្រកាន់រឿងមួយ កាលពីឆ្នាំ ២០១៤

អង់គ្លេស៖ 
ក្រុមបាល់ទាត់  Arsenalនារី បានបដិសេធ បន្ទាប់ពីត្រូវបានចោទប្រកាន់ ដោយសមាគមបាល់ទាត់អង់គ្លេសពីបទរើសអើង នៅពេលដែលបណ្តេញអតីតបុគ្គលិក។៉



FA បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុម Arsenal នារី ត្រូវបានចោទប្រកាន់ថា បានរើសអើង "ដោយហេតុផលពិការភាព" ប្រឆាំងនឹងអតីតបុគ្គលិកដែលត្រូវបានបណ្តេញចេញកាលពីឆ្នាំ ២០១៤។ 

អ្នកនាំពាក្យរបស់ក្រុម Arsenal បាននិយាយថា៖  "យើងបដិសេធរាល់សំណូមពរនៃការរើសអើងក្នុងករណីនេះ ហើយនឹងការពារការចោទប្រកាន់នេះ"។ ហើយក្រុមជើងឯកលីហ្គកំពូលនារីមានរយៈរហូតដល់ថ្ងៃអង្គារទី ២០ ខែសីហា ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះផងដែរ។



ក្រុមបាល់ទាត់នារីកាំភ្លើងធំ បានឈ្នះពានរង្វាន់ WSL កាលពីរដូវកាលមុនជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១២ បន្ទាប់ពីឈ្នះ ១៨ និងចាញ់ ២ ក្នុងចំណោម ២០ប្រកួត៕


ប្រែសំរួលដោយ : TK

ប្រភព​ : Skysport