trollkhmer news

អបអរសាទរ! Ahreum អតីតសមាជិកក្រុម T-ara ប្រកាសចូលរោងការ នៅឆ្នាំក្រោយនេះហើយ

ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១១:២៧

អបអរសាទរ! Ahreum អតីតសមាជិកក្រុម T-ara ប្រកាសចូលរោងការ នៅឆ្នាំក្រោយនេះហើយ

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៣ ខែសីហា អតីតសមាជិក T-ara តារាស្រី Ahreum បានប្រកាសដំណឹងល្អមួយ នៅលើគណនី Instagram អំពីអាពាហ៍ពិពាហ៍របស់នាង។



ដោយបានសរសេរថា៖ “ខ្ញុំបានជួបមនុស្សម្នាក់ពិតប្រាកដហើយ អរគុណណាស់ គាត់គឺជាមនុស្សម្នាក់ដែលបានឱ្យខ្ញុំស្គាល់ពីការស្រឡាញ់ និងទទួលបានការស្រឡាញ់មួយពីមនុស្សប្រុសម្នាក់យ៉ាងពិតប្រាកដ ហើយជាអ្នក ដែលកាន់ដៃខ្ញុំមិនលែង និងអត់ធ្មត់ តស៊ូជាមួយនឹងគ្នា។ ហើយខ្ញុំ នឹងរៀបការនៅអាយុ ២៦ឆ្នាំ”

នៅក្នុងនោះ បានបន្ថែមទៀតថា ថ្ងៃអាពាហ៍ពិពាហ៍របស់នាង នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២០។ ប៉ុន្តែអតីតតារាចម្រៀងស្រីរូបនេះ មិនទាន់បង្ហាញមុខមាត់អនាគតស្វាមីរបស់នាងជាសាធារណៈនោះទេ ដើម្បីជាការរក្សាសិទ្ធិឯកជនរបស់គូដណ្ដឹងរបស់នាង ដោយសារតែ គាត់មិនមែនជាអ្នកសិល្បៈ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop