trollkhmer news

van Dijk៖ តម្លៃខ្លួនកំណត់ត្រាពិភពលោកមិនមែនជាបញ្ហាធំសម្រាប់ខ្ញុំទេ

ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១១:០៧

van Dijk៖  តម្លៃខ្លួនកំណត់ត្រាពិភពលោកមិនមែនជាបញ្ហាធំសម្រាប់ខ្ញុំទេ

អង់គ្លេស៖ តារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Virgil van Dijk បានទទូចថា តម្លៃខ្លួន ៧៥ លានផោនមិនមែនជាបញ្ហាចោទនោះទេ បន្ទាប់ពីតម្លៃកំណត់ត្រារបស់ខ្លួនត្រូវបានគេបំបែក។



Van Dijk បានផ្ទេរពី Southampton ទៅ Liverpool កាលពីខែមករាឆ្នាំ ២០១៨ ដែលជាថ្លៃផ្ទេរដ៏ច្រើនបំផុតសម្រាប់ខ្សែការពារនៅឆ្នាំនោះ។ ប៉ុន្តែកីឡាករអន្តរជាតិហូល្លង់រូបនេះបានជួយឲ្យក្លិបយក្ស Premier League ឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុន និងបានលេចមុខជាកីឡាករប្រជែងពាន Ballon d’Or។

លោកបានប្រាប់សន្និសីទសារព័ត៌មានថា៖ "តម្លៃខ្លួនមិនមែនជាបញ្ហាធំសម្រាប់ខ្ញុំទេ។ រឿងនេះតែងតែកើតឡើងនៅពេលទីផ្សារដោះដូរបើកទ្វា។ ហើយរឿងតែមួយគត់ដែលអ្នកអាចធ្វើបានគឺ កុំខ្វល់នឹងរឿងនេះហើយចាប់ផ្តើមលេងដោយផ្តល់អ្វីគ្រប់យ៉ាងទៅឲ្យក្រុម។    នោះជាអ្វីដែលខ្ញុំបានធ្វើ ហើយវាដំណើរការរហូតមកដល់ពេលនេះ ខ្ញុំនឹងព្យាយាមធ្វើវាបន្តទៅមុខ និងក្លាយជាកីឡាករល្អជាងមុន។



ទោះយ៉ាងណាតម្លៃកំណត់ត្រាថ្លៃជាងគេត្រូវបានបំបែក បន្ទាប់ពីក្រុម Manchester United បានផ្តល់ប្រាក់ទៅឲ្យ Leicester City ចំនួន ៨០លានផោនសម្រាប់ខ្សែការពារកណ្តាលអង់គ្លេស Harry Maguire កាលពីដើមខែនេះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball