trollkhmer news

Jihyo សមាជិក TWICE បង្ហាញវត្តមានជាសាធារណៈលើកដំបូង ក្រោយធ្លាយដំណឹងស្នេហា

ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១០:២០

Jihyo សមាជិក TWICE បង្ហាញវត្តមានជាសាធារណៈលើកដំបូង ក្រោយធ្លាយដំណឹងស្នេហា

កូរ៉េខាងត្បូង៖ Jihyo បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងជាមួយសមាជិក TWICE ដទៃទៀត កាលពីថ្ងៃទី១៣ ខែសីហា ចូលរួមក្នុងព្រឹត្តិការណ៍មួយរបស់ Estee Lauder ក្នុងនាមជាឯកអគ្គរដ្ឋទូតម៉ាកល្បីមួយនេះ។



មើលទៅសម្រស់របស់ Jihyo នៅពេលនោះ គឺពិតជាមានភាពស្រស់ស្អាតដូចធម្មតា រាល់ពេលដែលនាងបង្ហាញវត្តមាន ជាមួយ TWICE។ ក្នុងនោះដែរ តារាស្រី Jihyo នាងបានជ្រើសរើសយកឈុតរ៉ូបសម្លៀកបំពាក់ពណ៌ត្នោតខ្ចី និងផាត់មុខបែបស្រាលៗធម្មជាតិ សុភាពស្អាតកាន់តែល្អគន់។



ហើយនេះជាលើកទី១ ហើយ សម្រាប់ Jihyo ក្នុងបង្ហាញខ្លួនជាសាធារណៈ បន្ទាប់ពីដំណឹងស្នេហារបស់នាងជាមួយតារាចម្រៀងប្រុស Kang Daniel អតីតសមាជិក Wanna One ត្រូវបានទម្លាយក្នុងខែនេះ៕






ប្រែសំរួលដោយ : TK