trollkhmer news

ធ្លាប់តែមានមុខសឹងរាល់ឆ្នាំ ពេលនេះ Celtic និង​ Porto ធ្លាក់ចេញពី UCL ត្រឹមវគ្គជម្រុះ

ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១០:១៦

ធ្លាប់តែមានមុខសឹងរាល់ឆ្នាំ ពេលនេះ Celtic និង​ Porto ធ្លាក់ចេញពី UCL ត្រឹមវគ្គជម្រុះ

បរទេស៖
ក្លិបខ្លាំងធ្លាប់តែមានមុខនៅក្នុងពានធំរបស់ទ្វីបអឺរ៉ុប ក្រុម Celtic, ក្រុម​ Porto មាន​វាសនា​ដូចគ្នា ​គឺ​បាន​ខ្ទាត​ចេញ​ពី​កម្មវិធី​ Champions League ត្រឹម​វគ្គ​ជម្រុះ ​ក្រោយ​ចាញ់គូប្រកួតរបស់ពួកគេរៀងៗខ្លួន។



កាល​ពី​ជើង​ទី​មួយ​នៅ​រុស្ស៊ី​ Porto បាន​ឈ្នះ​ Krasnodar ១-០ ក្រៅ​ទឹកដី​ ប៉ុន្តែ​ការ​ប្រកួត​នៅ​ទឹកដី​ខ្លួន​ឯង​កាល​ពី​យប់​មិញ ក្រុម​ជើង​ឯក​ព័រទុយហ្គាល់​បែរ​ជា​ភ្លាត់​ចាញ់​ ២-៣​ ទៅ​វិញ​ធ្វើ​ឲ្យ​លទ្ធផល​ទាំង​ពីរ​ជើង​ ៣-៣ តែ​ Krasnodar បាន​ឡើង​ដោយ​គ្រាប់​ចំណេញ​ក្រៅ​ដី។ ដោយឡែកក្រុមខ្លាំងស្កុតឡែន​ Celtic កាល​ពី​ជើង​ទី​មួយ​​បាន​ស្មើ​គ្នា​១-១ ប៉ុន្តែ​ជើង​ទីពីរ​នៅ​ទីក្រុង​ Glasgow ប្រទេស​ស្កុតឡែន​កាល​ពី​យប់​មិញ​  ក្រុមម្ចាស់ផ្ទះបែរ​ជា​ភ្លាត់​ចាញ់​ ៣​ទល់​នឹង​៤​នៅ​ទឹកដី​ខ្លួន​ឯង។​



វាមានន័យថា ក្រុមម្ចាស់ជើងឯកស្កុតឡេនឥឡូវនេះធ្លាក់ចូលទៅក្នុងវគ្គជម្រុះ Europa League ដែលពួកគេនឹងត្រូវប្រកួតជាមួយក្រុម Moldovans Sheriff Tiraspol ឬក្រុមស៊ុយអែត AIK ៕