trollkhmer news

Kang Hyewon សមាជិកក្រុម IZ*ONE ស្លៀករ៉ូបតម្លៃ ២០ ដុល្លារ តែមើលទៅដូចជារ៉ូបតម្លៃថ្លៃរាប់ពាន់ដុល្លារ

ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៧:១០

Kang Hyewon សមាជិកក្រុម IZ*ONE ស្លៀករ៉ូបតម្លៃ ២០ ដុល្លារ តែមើលទៅដូចជារ៉ូបតម្លៃថ្លៃរាប់ពាន់ដុល្លារ

កូរ៉េខាងត្បូង៖ អ្នកនិយមលេងបណ្ដាញសង្គម បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ Kang Hyewon សមាជិកក្រុម IZ*ONE និងស្ទាយលិ៍ស្លៀកពាក់របស់នាងនៅឯអាកាសយានដ្ឋាន។



នៅក្នុងរូបថត និងវីដេអូដែលគេនាំគ្នាចែករំលែក គេឃើញ Kang Hyewon ស្លៀកពាក់រ៉ូបពណ៌លឿង មួកពណ៌ស ម៉ាស់ខ្មៅ និងស្បែកជើងប៉ាតាពណ៌ខ្មៅ។អ្វីដែលលេចធ្លោ គឺរ៉ូបឆ្នូតពណ៌លឿងដែលបង្ហាញពីរូបរាងដ៏ស្រស់ស្អាតរបស់នាង។



ជាតារាដែលមានកម្ពស់ ១,៦៣ cm សង់ទីម៉ែត្រ និងទម្ងន់ ៤៣ គីឡូក្រាម។ នាង បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងរាងកាយរបស់នាង។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៀតនោះ គឺរ៉ូបមានតម្លៃចន្លោះពី ១៦ ទៅ ៣៥ ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែ Kang Hyewon បានធ្វើឱ្យវាមើលទៅដូចជារ៉ូបដែលមានតម្លៃរាប់ពាន់អ៊ីចឹង៕




ប្រែសំរួលដោយ : TK

ប្រភព​ : Koreaboo