trollkhmer news

អ៊ីរ៉ង់ថា អង់គ្លេស នឹងដោះលែងនាវាដឹកប្រេង Grace 1របស់ខ្លួនឆាប់ៗនេះ

ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៥:៥៧

អ៊ីរ៉ង់ថា អង់គ្លេស នឹងដោះលែងនាវាដឹកប្រេង Grace 1របស់ខ្លួនឆាប់ៗនេះ

អ៊ីរ៉ង់បាននិយាយនៅថ្ងៃអង្គារនេះថា អង់គ្លេស អាចនឹងដោះលែងនាវាដឹកប្រេងរបស់ខ្លួនឈ្មោះ Grace 1 ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានផ្លាស់ប្តូរឯកសារមួយចំនួនដែលនឹងជួយដល់ការដោះលែងនាវាដែលរឹបអូស។



អនុប្រធានកំពង់ផែ និងអង្គការដែនសមុទ្រអ៊ីរ៉ង់ លោក Jalil Eslami បាននិយាយនៅក្នុងសុន្ទរកថាដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន IRNA ថា៖ «អង់គ្លេសចាប់អារម្មណ៍ក្នុងការដោះលែងនាវាដឹកប្រេងរបស់អ៊ីរ៉ង់ឈ្មោះ Grace 1 …បន្ទាប់ពីការផ្លាស់ប្តូរឯកសារមួយចំនួន យើងសង្ឃឹមថា ការដោះលែង នឹងធ្វើឡើងឆាប់ៗនេះ»។ 



កងម៉ារីនអង់គ្លេសបានរឹបអូសនាវាដឹកប្រេងអ៊ីរ៉ង់កាលពីថ្ងៃទី៤ ខែកក្កដានៅ តំបន់ហ្គីប្រាតាស្តីពីការសង្ស័យរំលោភការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបដោយយកប្រេងទៅប្រទេសស៊ីរី តែអ៊ីរ៉ង់បដិសេធ។ 

ពីរសប្តាហ៍ បន្ទាប់ពីការចាប់បាននាវាដឹកប្រេងអ៊ីរ៉ង់ ឆ្មាំបដិវត្តអ៊ីរ៉ង់បានចាប់នាវាដឹកប្រេងអង់គ្លេសឈ្មោះ Stena Impero នៅជិតច្រកសមុទ្រ Strait of Hormuz ដោយចោទប្រកាន់ថា បានរំលោភលើដែនសមុទ្រ។ អង់គ្លេសចាត់ទុកសកម្មភាពនោះថា ជាការសងសឹកខុសច្បាប់៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters