trollkhmer news

ធ្លាប់តែបិទបាំង! ម្ដងនេះ Kylie Jenner នាំកូនស្រីធ្វើដំណើរកម្សាន្ត បង្ហាញជាសាធារណៈ

ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៥:៣៧

ធ្លាប់តែបិទបាំង! ម្ដងនេះ Kylie Jenner នាំកូនស្រីធ្វើដំណើរកម្សាន្ត បង្ហាញជាសាធារណៈ

អាមេរិក៖ កាលពីថ្ងៃទី១០ ខែសីហា តារាទូរទស្សន៍ល្បីឈ្មោះ និងជាសេដ្ឋីវ័យក្មេង Kylie Jenner បានរៀបចំពិធីជប់លៀងថ្ងៃខួបកំណើត ២២ឆ្នាំរបស់ខ្លួន
នៅលើកាប៉ាល់ដ៏ប្រណិតមួយ ដោយបានចំណាយប្រាក់ជួលរហូតដល់ ២៥០លានដុល្លារ ក្នុងមួយសប្ដាហ៍។



ហើយសម្រាប់វិស្សិមកាលមួយនេះ ក៏មិនទាន់បញ្ចប់នោះដែរ សម្រាប់តារាស្រីវ័យក្មេងរូបនេះ បានឃើញថា Kylie Jenner នាងបានបន្តដំណើរកម្សាន្តមួយផ្សេងទៀត ជាមួយនឹង Stormi កូនស្រីសំណព្វចិត្តរបស់នាង ដែលមានអាយុទើបតែ ១ឆ្នាំ ការតុបតែងខ្លួនជាឈុតសម្លៀកបំពាក់គូរបស់ម្ដាយ និងកូនស្រីទាំងពីរនេះ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង។ 





Kylie Jenner អ្នកម្ដាយវ័យក្មេង អាយុ ២២ឆ្នាំរូបនេះ ពិតជាធ្វើឲ្យគ្រប់គ្នា សរសើរមិនដាច់ពីរូបរាងសិចស៊ី ទាក់ទាញរបស់នាង ការរៀបចំខ្លួនយ៉ាងស៊ីវិល័យក្នុងសម្លៀកបំពាក់ប្រ៊េនល្បីៗមានតម្លៃថ្លៃៗ។








ប្រែសំរួលដោយ : TK