trollkhmer news

Juventus ចង់យក Eriksen តាមវិធីដែលពួកគេយក Ramsey ពី Arsenal

ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៥:៣០

Juventus ចង់យក Eriksen តាមវិធីដែលពួកគេយក Ramsey ពី Arsenal

អ៊ីតាលី៖ Juventus ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលការយកខ្សែបម្រើ Christian Eriksen របស់ Tottenham Hotspur ដោយគ្មានអស់មួយរៀលនៅរដូវក្តៅខាងមុខនេះ។



Eriksen មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ប្រទេសអេស្ប៉ាញនៅខែនេះ ប៉ុន្តែអ្នកកាសែតអ៊ីតាលី លោក Alvise Cagnazzo បានសរសេរថា៖ «Juventus កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបស់គាត់»។ នោះដោយសារតែកុងត្រារបស់ខ្សែបម្រើរូបនេះនៅសល់តែ ១២ខែទៀតប៉ុណ្ណោះជាមួយ Spurs ហើយអាចមានសេរីភាពក្នុងការចរចារជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលីនៅខែមករា ដូចដែលពួកគេបាននាំយក Ramsey ពី Arsenal។ 



Juventus ល្បីឈ្មោះក្នុងទីផ្សារដោះដូរ ដោយសារការនាំយកកីឡាករដោយគ្មានអស់មួយរៀលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយយកបានកីឡាករដូចជា Andrea Pirlo, Paul Pogba, Emre Can, Aaron Ramsey និង Adrien Rabiot៕


ប្រែសំរួលដោយ : TK

ប្រភព​ : Football-italia