trollkhmer news

ដំណឹងល្អ! អ្នកវិទ្យាសាស្រ្ត រកឃើញថ្នាំដែលអាចព្យាបាល និងបង្ការជំងឺអេបូឡា

ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៤:៥៩

ដំណឹងល្អ! អ្នកវិទ្យាសាស្រ្ត រកឃើញថ្នាំដែលអាចព្យាបាល និងបង្ការជំងឺអេបូឡា

អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា អេបូឡា នឹងក្លាយជាជំងឺ "ដែលអាចបង្ការ និងព្យាបាលបាន" បន្ទាប់ពីការសាកល្បងឱសថចំនួន២ បង្ហាញពីអត្រារស់រានមានជីវិតគួរឱ្យកត់សម្គាល់។



ឱសថចំនួន៤ ត្រូវបានសាកល្បងលើអ្នកជំងឺ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដែលជាប្រទេសផ្ទុះវីរុសអេបូឡា។ លទ្ធផលជាង ៩០% នៃអ្នកឆ្លងអាចរស់រានមានជីវិតបាន ប្រសិនបើត្រូវបានព្យាបាលទាន់ពេលវេលា។ យោងតាមមន្រ្តីសុខាភិបាលបានឱ្យដឹងថា ថ្នាំទាំងនេះ នឹងត្រូវបានប្រើប្រាស់ សម្រាប់ព្យាបាលអ្នកជំងឺទាំងអស់នៅកុងហ្គោ។



វិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លងនៃសហរដ្ឋអាមេរិក (NIAID) ដែលបានឧបត្ថម្ភការពិសោធសាកល្បងនេះ បាននិយាយថា លទ្ធផលនេះគឺជាដំណឹងល្អសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡា។

ថ្នាំនេះមានឈ្មោះថា REGN-EB3 និង mAb114 មានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងវីរុសអេបូឡា ជាមួយនឹងអង្គបដិប្រាណបន្សាបឥទ្ធិពលរបស់វាទៅលើកោសិកាមនុស្ស៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC