trollkhmer news

ទិវាមាតាឆ្នាំនេះ Bella Ranee ជូនប្រាក់សុទ្ធដល់ម្ដាយចំនួន ៧ខ្ទង់

ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១២:២០

ទិវាមាតាឆ្នាំនេះ Bella Ranee ជូនប្រាក់សុទ្ធដល់ម្ដាយចំនួន ៧ខ្ទង់

ថៃ៖ តារាសម្ដែងស្រី Bella Ranee កាលពីម្សិលមិញនេះ នាងបានធ្វើឲ្យអ្នកម្ដាយរបស់នាងញញឹម មុខរីក និងរំភើបជាខ្លាំង ដោយតារាស្រីរូបនេះ បានសន្យាថា នឹងផ្ដល់ជាសាច់ប្រាក់សុទ្ធចំនួន ៧ ខ្ទង់ទៅកាន់ម្ដាយរបស់នាង នៅក្នុងទិវាមាតាក្នុងឆ្នាំនេះ។



ហើយសម្រាប់ថ្ងៃទិវាមាតា ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេសថៃ ជាពិធីរំលឹកគុណដល់អ្នកម្ដាយ ដោយក្នុងនោះ Bella តារាស្រីរូបនេះ ក៏គោរពតាមការសន្យារបស់ខ្លួន ជាមួយនឹងអ្នកមានគុណជាទីស្រឡាញ់ ដោយបានជូនជាប្រាក់សុទ្ធជាច្រើនដុំ ជាចំនួនទឹកប្រាក់ ១លាន សម្រាប់អ្នកម្ដាយជាស្រលាញ់របស់នាងក្នុងថ្ងៃដ៏ពិសេសមួយនេះ។










ប្រែសំរួលដោយ : TK